មកមើលថាតារាល្បីណាខ្លះចូលរួមពិធីរៀបការរបស់Weir-Vicky គូស្វាមីភរិយាថ្មី !

កាលពីថ្ងៃទី 17 ខែកក្កដា កំពូលតារាសម្តែង Weir Sukollawat អាយុ 37 ឆ្នាំ បានរៀបការជាផ្លូវការជាមួយមិត្តស្រីដែលមិនមែនជាតារាឈ្មោះ Vicky អាយុ 35 ឆ្នាំ នៅ Capella Bangkok ។រូបថតដែលបានចែករំលែកនៅលើ Instagram បង្ហាញថាកូនកំលោះ និងកូនក្រមុំមានសម្រស់ស្រស់ស្អាតពួកគេពិតជាមើលទៅសាកសមនឹងគ្នា។

មិនតែប៉ុណ្ណោះ អ្នកទាំងពីរមានស្នាមញញឹមយ៉ាងស្រស់ស្អាត ជាមួយនឹងសុភមង្គល។ បើតាម Kom Chad Luek បានឲ្យដឹងថា ពួកគេមានរ៉ូប និងសំលៀកបំពាក់អាពាហ៍ពិពាហ៍ចំនួន ៤ ឈុត ដែលមានតម្លៃប្រមាណជាង ១ លានបាត។

អ្នកគ្រប់គ្រងរបស់គាត់ A-Supachai, Mik Thongraya, Two Popetorn និងតារាថៃជាច្រើននាក់ផ្សេងទៀតបានចូលរួមក្នុងពិធីមង្គលការ។ អបអរសាទរ Weir Sukollawat និងកូនក្រមុំ Vikki ដ៏ស្រស់ស្អាត!
After Footer (Active) - damrei Mr1 Zone2
Eriya