ពិធីការិនី Bunnyaire បានក្លាយខ្លួនជាអ្នកនាងពេញលេញហើយ!! តារាស្រីនិងស្វាមីរៀបចំកម្មវិធីអាពារហ៍ពិពារហ៍យ៉ាងសប្បាយរីករាយបំផុតនៅកន្លែងតែមួយជាមួយលោក Weir19!
បន្ទាប់ពីរៀបចំកម្មវិធីសុំគ្នារៀបការនៅបរទេសដ៏សែនហាយសូហើយ ថ្ងៃនេះក៏បានមកដល់ ថ្ងៃដែលពិធីការិនីរាងតូច Bunnyaire បណ្តើរគូដណ្តឹងអ្នកធុរកិច្ចពាន់លានលោក Ice ចូលពិធីមង្គលជាមួយក្រុមគ្រួសារនិងមិត្តភក្តិស្និទ្ធស្នាលប្រកបដោយសុភមង្គល។

សម្រាប់កម្មវិធីទាំងមូលតារាស្រីទទួលខុសត្រូវស្ទើរគ្រប់យ៉ាងដោយខ្លួនឯងផ្ទាល់ នាងស្ត្រែសខ្លាំងដល់ថ្នាក់គេងមិនលក់សោះមុនថ្ងៃមង្គល ដោយបារម្មណ៍ថាភ្ញៀវកិត្តិយសទាំងអស់មិនសប្បាយចិត្តជាមួយកម្មវិធី។ រហូតមកដល់យប់ចុងក្រោយនាងក៏នៅខ្វល់ខ្វាយអង្គុយរាប់ចំនួនឈ្មោះភ្ញៀវដល់ទាបភ្លឺទៀតផង។

ប៉ុន្តែចុងក្រោយគ្រប់យ៉ាងក៏ចេញមកបានយ៉ាងសប្បូរបែប ភ្ញៀវកិត្តិយសសប្បាយចិត្តហើយមកចូលរួមសម្តែកក្តីរីករាយអោយនាងនិងស្វាមីទាំងទឹកមុខញញឺមស្រស់ស្រាយ។ មានមិត្តភក្តិតារាៗច្រើនណាស់ដែលបានធ្វើដំណើរមកផ្តល់ភាពកក់ក្តៅអោយកម្មវិធីរបស់ Bunnyaire យ៉ាងច្រើនកុះករ បណ្តាលអោយរាត្រីដ៏សែនពិសេសនេះកាន់តែពិសេសមួយកម្រិតទៀត។ Congratulation!! Happy #aireiceforlife 17.07.22!!
អត្ថបទដោយ សា




