ឬវាជាកាបាត់មុខដើម្បីធ្វើចិត្ត?!! ត្រឡប់មកលេងអ៊ិនស្តាក្រាមវិញហើយ Naphat Nine ក៏មិនចូល Like រូបរបស់ Baifern ដែល!!
អ្នកប្រើប្រាស់អ៊ិនធឹណែតទើបតែមានចម្ងល់ទាក់ទងជាមួយការបាត់មុខរបស់តួឯកប្រុសល្បីល្បាញ Naphat nine ដែលមិនបានបង្ហាញខ្លួននៅតាមពត៌មាន និងបណ្តាញសង្គមអស់រយ:ពេលជាង ១០ ថ្ងៃ។ ដំបូលឡើយហ្វែនៗគិតថាវាបណ្តាលមកពីបញ្ហាសុខភាព ប៉ុន្តែចុងក្រោយនេះគ្រប់គ្នាចាប់ផ្តើមគិតថាវាជាបញ្ហាបេះដូងទៅវិញ!

ធ្លាប់ត្រូវបានគេសង្ស័យម្តងរួចហើយថាហេតុអ្វីលោក Naphat Nice និង Baifernbah មិនដែលមានសន្ទនាឬទំនាក់ទំនាក់ទំនងជាមួយក្នុងអ៊ិនស្តាក្រាមដូចមុនទៀតឡើយ តែការសង្ស័យនោះក៏ត្រូវបញ្ចប់វិញព្រោះបន្ទាប់ពីសឺបឃើញថាតារាប្រុសក៏មិនដែលផុសឬActive នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនឯងដែល។

តែអ្នកប្រើប្រាស់កំពុងត្រឡប់មកឆ្ងល់ម្តងទៀត ឆ្ងល់ថាតារាទាំងពីរកំពុងមានបញ្ហាទំនាក់ទំនងជាមួយគ្នាពីព្រោះ Naphat Nine ត្រឡប់មកលេងអ៊ិនស្តាក្រាមវិញតែក៏នៅតែមិនចូល like រូបរបស់តារាស្រីសូម្បីមួយផុសដែល។ បច្ចុប្បនេះហ្វែនៗកំពុងបារម្មណ៍ថាគ្រប់យ៉ាងរអាក់រអួល Friendzone មិនអាចអភិវឌ្ឍន៍ទៅមុខបាន ដូចច្នេះហើយទើបត្រូវនៅរៀងៗខ្លួនបែបនេះ។
អត្ថបទដោយ សា




