ឪពុកក្មេកបារម្មណ៍ពីកូនប្រសារស្រីឯក!! តារាស្រី Aff_taksaorn ឆ្លើយតបខមមិនយ៉ាងកក់ក្តៅ ហ្វែនៗក៏ចូលរួមសម្តែងក្តីស្រលាញ់ចំពោះទំនាក់ទំនងដ៏សែនរឹងមាំ!

គូរបស់តារាស្រី Aff_taksaorn និងកូនស្រីអូន ប៊ីម៉ៃគឺជាគូម្តាយកូនដែលមហាជនចូលចិត្តស្រលាញ់ហើយព្រមតាមគាំទ្រពួកគេគ្រប់ពេលវេលាមិនថាធ្វើអ្វី និយាយអ្វីតែងតែមានហ្វែនៗតាមចូលរួមផ្តល់កំលាំងចិត្តជានិច្ច។ ចុងក្រោយឪពុករបស់លោកសង្ក្រានអតីតស្វាមីរបស់តារាស្រីបង្ហាញខ្លួនថាជាហ្វែនខ្លាប់ដែលតាមបារម្មណ៍ពីសុវត្ថិភាពរបស់ពួកគេ ហើយមិនចង់អោយមានរឿងអាក្រក់អ្វីកើតមានចំពោះចៅនឹងកូនប្រសារស្រីឡើយ។
ថ្មីៗនេះអ្នកនាង Aff_taksaorn និងកូនស្រីបានទៅចូលរួមកម្មវិធីខួបកំណើតរបស់អ៊ុំស្រី @warattaya ហើយបាននាំយករូបទិដ្ឋភាពក្នុងថ្ងៃដ៏សែនសប្បាយរីករាយនោះមកផុសចែកចាយនៅក្នុងអ៊ិនស្ត្រាក្រាម។ លោក pv_bonanza ដែលជាឪពុកក្មេងឃើញហើយចូលខមមិនភ្លាមៗនៅក្នុងផុសរបស់កូនប្រសារស្រីថា “អត់មាននរណាពាក់ Mask សោះឡើយ តាបារម្មណ៍បាទ” ដែលមានអ្នកប្រើប្រាស់អ៊ីធឺណែតជាច្រើនចូលមកខមមិនឆ្លងឆ្លើយប្រាប់ថាបាននាំគ្នាត្រួតរួចរាល់អស់ហើយបានហ៊ានដោះម៉ាស អ្នកខ្លះក៏ដូចមកចំអន់ថា “លោកតានឹងប៊ីម៉ៃហ្មង”

ចំណែក ម្ចាស់ខ្លួនដ៏នៅតែគួរអោយស្រលាញ់ហើយគោរពលោកឪពុកក្មេងដូចដើមមិនដែលប្រែប្រួសបើទោះបីពេលនេះស្ទើរតែក្លាយជាអ្នកដទៃជាមួយគ្នាហើយ ដោយបានចូលខមមិនតបថា “អរគុណដែលបារម្មណ៍ចាលោកតា ❤️❤️” ។ សរុបមកទោះបីមានរឿងអ្វីកើតឡើង ទោះបីត្រូវបែកឆ្ងាយគ្នា Aff_taksaorn នៅតែជាកូនប្រសារសំណប់ចិត្តរបស់គ្រួសារលោក សង្ក្រានដដែល គ្រប់គ្នានៅតែស្រលាញ់បារម្មណ៍ ហើយចង់មើលថែរក្សានានិងកូនស្រីអោយបានល្អដដែល។
After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា