Sweet ពេកហើយ Yaya សុខចិត្តធ្វើរឿងបែបនេះដាក់ Nadech នៅមុខមហាជនជាច្រើនទៀត!(មានរូបភាព)

ពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងស្នេហារវាងតារាសម្ដែងតារាស្រីកញ្ញា Yaya និងលោក Nadech កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យមហាជនជាច្រើនបង្ហាញអារម្មណ៍ច្រណែនសឹងតែគ្រប់គ្នាគ្រប់ពេល។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ គេបានឃើញវត្តមានរបស់អ្នកទាំងពីរ បានទៅវត្តមួយនៃខេត្តឈៀងម៉ៃ ប្រទេសកំណើតខ្លួន ដើម្បីធ្វើការបន់ស្រន់ សុំសេចក្ដីសុខ តែអ្វីដែលធ្វើឲ្យគ្រប់គ្នារំភើបខ្លាំងគឺបានឃើញ Yaya បញ្ចេញកាយវិការយកចិត្តទុកដាក់ចំពោះគូស្នេហ៍ ដោយបានអង្គុយមូរជើងខោដែលវែងហួសឲ្យលោក​ Nadech នៅមុខមហាជនជាច្រើន មើលទៅពិតជា Sweet ខ្លាំងមែនទែនតែម្ដងហើយ។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបានបង្ហាញអារម្មណ៍រំភើប និងពេញចិត្ត ដែលឃើញគូស្នេហ៍មួយគូនេះ ចេះយកចិត្តទុកដាក់ និងផ្ដល់ក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមកបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី