Noeychotika តារាស្រីដែលនរណាៗក៏ចង់បានជីវិតដូចនាង!! ពីក្មេងស្រីជំពាក់បំណុលគេវ័នករ មកក្លាយជាមនុស្សស្រីដែលមានគ្រប់យ៉ាង!

មិត្តអ្នកអានប្រហែលបានដឹងខ្លះៗហើយថាមុនពេលក្លាយខ្លួនជាតារាអ្នកនាង Noeychotika ជាកូនស្រីរបស់ម្តាយដែលមានបំណុលគ្រប់ទិសទី តារាស្រីត្រូវសម្រេចចិត្តចាកចេញពីខេត្តមកធ្វើការក្នុងវិស័យសិល្ប:ដើម្បីដោះបំណុលហើយដើម្បីជួយអ្នកម្តាយដែលខ្លួនស្រលាញ់បំផុតចេញពីនរកដ៏គួរអោយខ្លាចនោះ។
បន្ទាប់ពីក្លាយជាមនុស្សដែលមានអាជីពត្រឹមត្រូវអ្នកនាង Noeychotika ខិតខំធ្វើការស្ទើរមិនបានសម្រាកដើម្បីរកលុយអោយបានច្រើនជូនម្តាយដោយមិនគិតពីភាពនឿយហត់។ នាពេលនោះជីវិតរបស់នាងមិនដែលមានថ្ងៃណាដែលនាងធ្វើដើម្បីខ្លួនឯងទេ រហូតដោះបំណុលបានហើយបានក្លាយខ្លួនជាម្ចាស់ក្រុមហ៊ុនផលិតគ្រឿងសំអាងដែលលក់ដាច់បំផុតនៅក្នុងប្រទេសថៃ និងក្រៅប្រទេស។
ពេលនេះតារាស្រីមានគ្រប់យ៉ាងតាមដែលនាងស្រម៉ៃហើយ ម្តាយរបស់នាងពេលនេះអាចញញឹមដោយក្តីសុខមែនទែន នាងមានស្វាមីដែលស្រលាញ់នាងបំផុត មានកូនប្រុសស្រីដែលគ្រប់គ្នាលង់ស្រលាញ់ មានធុរិកិច្ចច្រើនយ៉ាងដែលអាចនាំចំណូលអោយនាងបានយ៉ាងច្រើនមហាសាលដោយមិនចាំបាច់ពឹងពាក់លុយស្វាមី។ សរុបមកជីវិតរបស់ Noeychotika ពេលនេះជាជីវិតដែលមនុស្សស្រីពាក់កណ្តាលពិភពលោកចង់បាន ហើយកំពុងព្យាយាមពង្រឹងខ្លួនឯងដើម្បីទទួលបានដូចនាង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា