Joy_rinlanee បញ្ជាក់អោយគ្រប់គ្នាឃើញថាជីវិតស្ត្រី Strong រីករាយបានមិនមែនព្រោះគូស្នេហ៍ប៉ុន្តែជាសេរីភាព!

សម្រាប់វិស័យសិល្ប:ថៃកញ្ញា Joy_rinlanee ជាតារាសម្តែងស្រីល្បីល្បាញចាស់ឆ្នាំចាស់វស្សាខ្លាំងបំផុត ហើយមិនដែលធ្លាក់កូដសូម្បីម្តង។ លើសពីនេះទៅទៀតនាងគឺជាតារាស្រីដែលជ្រើសរើសយកជីវិតឯករាជ មិនចង់មានគូជីវិតបើសិននាងមិនប្រាកដចិត្តថាបុរសម្នាក់នោះនឹងចូលមកធ្វើអោយជីវិតរបស់នាងប្រសើរជាងមុន។
កញ្ញា Joy_rinlanee មិនមែនមិនធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនរណានោះឡើយប៉ុន្តែឆ្លងកាត់តាមបទបិសោធន៍នាងបានរៀនសូត្រចំនុចមួយចំនួនទាក់ទងជាមួយសុភមង្គលជីវិត ដោយជឿថាក្តីសុខពិតកើតចេញពីខ្លួនឯងមិនមែនរបស់ ឬមនុស្សដែលនៅជុំវិញខ្លួនឡើយ។ ជំនឿនេះបានធ្វើអោយនាងជ្រើសរើសរស់នៅម្នាក់ឯង ជាមួយម្តាយ ជាមួយសត្វចិញ្ចឹម (ឆ្កែ) មិនគិតបង្ខំខ្លួនឯងអោយត្រូវតែមានគូគ្រងដូចអ្នកដទៃ។
ដំបូងពុំមានអ្នកគាំទ្រគំនិតរបស់នាងសោះឡើយ ប៉ុន្តែពេលនេះគ្រប់គ្នាចាប់ផ្តើមយល់ឃើញថាជីវិតរបស់នាងពិតជាល្អ ហើយអាចស្រស់ស្រាយបានដោយមិនចាំបាច់ត្រូវធ្វើតាមសម្តីរបស់មនុស្សភាគច្រើននោះឡើយ។ បច្ចុប្បន្ននេះតារាស្រីជើងចាស់កំពុងចំណាយពេលវេលា និងលុយដែលរកបានពីអាជីពហើយធុរកិច្ចនៅប្រទេសសិង្ហបុរីយ៉ាងសប្បាយរីករាយតែម្នាក់ឯង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា