Ladiiprang និងលោក Twopee បង្ហាញខ្លួននៅខេត្តភូកេត សង្ស័យរៀបចំពិធីមង្គលកានៅខេត្តកំណើត!!

អ្នកគាំត្ររបស់តួឯកស្រី ladiiprang និង អនាគតស្វាមីឌីជេ Twopee ប្រហែលនឹងឆាប់បានដំណឹងអំពីថ្ងៃរៀបអារពារហ៍ពិពារហ៍របស់គូដ៏គួរអោយស្រលាញ់នេះក្នុងពេលឆាប់ៗហើយមើលទៅ ដោយសារចុងក្រោយនេះតារាស្រីបានបណ្តើរគូរដណ្តឹងទៅខេត្តភូកេតយ៉ាងរ៉ូមែនទិក។
កញ្ញាប្រាងផុសរូបនាងនៅមាត់សមុទ្រមិនឈប់ឈសោះឡើយទំនងដូចមានពេលវេលាច្រើនដូចកំពុងត្រូវធ្វើអ្វីម្យ៉ាង ដែលពេលនេះគ្រប់គ្នាកំពុងសង្ស័យថាតារាស្រីកំពុងនាំអនាគតស្វាមីថត Pre-Wedding ។ ចំណែលលោក Twopee វិញក៏បានផុសរូបមួយចំនួនព្រមជាមួយ​caption សសេរថា “Feel good to be home baby. 💚#phuket #walkingstreetsunday”។
អ្នកខ្លះក៏ទាយថាតារាប្រុសស្រីទាំងពីរនឹងរៀបការនៅខេត្តភូកេតព្រោះជាខេត្តកំណើតរបស់លោក Twopee ណាមួយភូកេតជាកន្លែងដែលកញ្ញា ladiiprang ចូលចិត្តហើយស្រលាញ់បំផុត។ ជាការទស្សន៍ទាយដែលត្រូវឬខុសកម្រិតណាទស្សនិកជនគ្រប់គ្នាប្រហែលត្រូវរងចាំស្តាប់ Confirm ពីសាមីខ្លួនទាំងពីរដោយផ្ទាល់ មិនយូរទេក្រុមអ្នកសម្ភាសន៍នៅតាមកម្មវិធីផ្សេងៗនឹងអញ្ជើញតារាទាំងពីរចូលមកប្រាប់ពីគម្រោងរបស់ពួកគេជាផ្លូវការណ៍ជាក់ជាមិនខាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា