ជាតួឯកស្រីកំពូលសម្រស់ម្នាក់តារាស្រីនាង Katreeya English ធ្វើឲអ្នកគាំទ្រចង់ដឹងពីជីវិតស្នេហ៍របស់នាង វ័យកាន់តែច្រើន តែរូបនាងមិនទាន់គិតគូររឿងមង្គលការសោះ ថែមពេលនេះមានជីវិតនៅលីវរស់នៅយ៉ាងសុខសាន្ដដោយខ្លួនឯង។
ដោយតារាស្រីនាង Katreeya English គឺជាតួឯកស្រីនិងជាអ្នកចម្រៀងដ៏ល្បីល្បាញមួយរូបកាលពីជាងសាមសិបឆ្នាំមុន រូបនាងល្បីឈ្មោះទាំងពីសមត្ថភាពក្នុងសិល្បៈ និងសម្រស់។ បើនិយាយពីភាពស្រស់ស្អាត ជំនាន់រូបនាងដើរជាតួឯកស្រីគឺនាងហើយជាតួឯកស្រីកំពូលសម្រស់ ល្បីល្បាញមានអ្នកទស្សនាទាំងក្នុងនិងក្រៅស្រុក។ ហើយការស្លៀកពាក់របស់នាងក៏ទាន់សម័យទាំងពីនាងនៅវ័យជំទង់មកម្លេះ ធ្វើឲមានអ្នកគាំទ្រជាច្រើនតុបតែងកាយតាមនាងកាលពីជំនាន់នោះ។ និយាយពីសម្រស់នាងល្បីល្បាញយ៉ាងនេះ តែជីវិតស្នេហារបស់តារាស្រី Katreeya English ហាក់មិនសូវសមប្រកបសោះ រូបនាងធ្វើនាងមកទល់ពេលនេះហើយគឺនៅតែរស់នៅក្នុងជីវិតនៅលីវនៅឡើយ។ ហើយសព្វថ្ងៃតារាស្រីនាង Katreeya English មានអាយុរ៤៥ឆ្នាំហើយ មិនមែនមិនធ្លាប់មានរឿងស្នេហានោះទេ នាងក៏ធ្លាប់មានទំនាក់ទំនងស្នេហ៍ដែរតែមិនដូចបំណង។ គេមើលមកនាងសមនោះនឹងជាតារាស្រីសម្បូរស្នេហ៍ តែតាមពិតជីវិតស្នេហ៍នាងវិញធ្លាប់ខកចិត្តជាច្រើនលើកហើយ ហើយមួយលើកៗរូបនាងក៏ទាក់ទងគ្នាយូរឆ្នាំផងដែរ។ មានម្ដងនោះព្រោះតែស្រលាញ់នាងធ្លាប់ទាំងធ្វើជាជនទីបីដល់ទៅ៥ឆ្នាំ តែចុងក្រោយនៅតែត្រូវបែកគ្នាដដែល។ សម្រាប់បចច្ចុប្បន្ននាងគឺនៅទំនេរ ហើយក៏មិនទាន់ចង់គិតគូរឿងស្នេហានោះឡើយ តែក៏មិនបិទបេះដូងអីដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ