ភរិយាថ្មីរបស់Weirត្រូវបានគេរិះគន់ខ្លាំងម្ដងទៀតដោយគ្រាន់តែផុសបង្អួតសុភមង្គលរបស់ខ្លួនសោះ!

ចំពោះពិធីមង្គលការដែលរៀបចំបានសម្រេចរបស់តារាប្រុសដ៏ល្បីក្នុងប្រទេស «Weir Sukolwat» និងភរិយាក្រៅវិស័យសិល្បៈ «Vicky»។ បន្ទាប់ពីគូស្នេហ៍មួយគូនេះ បានស្គាល់គ្នា៤-៥ឆ្នាំ និងបានទាក់ទងគ្នាប្រមាណជាង១ឆ្នាំជាង រហូតដល់សម្រេចចិត្តចុះសំបុត្រអាពាហ៍ពិពាហ៍ នៅថ្ងៃទី ៨ ខែកក្កដា ២០២២  និងរៀបពិធីមង្គការនៅថ្ងៃទី 17 ខែកក្កដា ២០២២។

នាពេលកន្លងមក ថ្មីៗនេះ Vicky បានធ្វើការអាប់ដេតជាលើកដំបូងតាមរយៈ Instagram @vikkiieexplorer ដោយនាងបានបង្ហោះ​ឃ្លីប​បរិយាកាស​មង្គលការ​ដ៏​កក់ក្តៅ។ ជាមួយនឹងសារបញ្ជាក់ថា “ដោយក្តីស្រលាញ់ និងនៅក្បែរអ្នកទាំងទុក្ខ និងសុភមង្គល គឺជាបេះដូងនៃក្តីស្រលាញ់ vw_wedding @weir19 @patti_naz”។

ក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណេតដែលបញ្ចេញមតិអបអរសាទរ ក៏មានអ្នកមួយចំនួនទៀតបានលើកឡើងនៅពាក្យមិនល្អប្រើពាក្យរិះគន់​ និងជេរប្រមាថនៅក្នុងcomment ផងដែរ។
After Footer (Active) - damrei Mr1 Zone2
Eriya