ជាប់ឈ្មោះទៀតហើយអត់អាណិតគ្នាសោះ!! ដ្រាម៉ាចុងក្រោយ Bella ត្រូវគេយោងថាយំហើមភ្នែកដោយសាមង្គលការរបស់លោក Weir19!

សំណូមពរអោយឈប់ទាញចូលយ៉ាងណាក៏នៅតែមានឈ្មោះដដែលសម្រាប់កញ្ញា Bella Ranee អតីតមិត្តស្រីរបស់តារាប្រុសដែលទើបតែរៀបការជាមួយមិត្តស្រីថ្មីកាលពីប៉ុន្មានថ្ងៃមុននេះ។ ចុងក្រោយនាងត្រូវបានគេលើកមកនិយាយថា យំហើមភ្នែកព្រោះនៅមានចិត្តស្រលាញ់ចំពោះសង្សាចាស់។

ការយោងថ្មីនេះកើតឡើងនៅពេលដែលកញ្ញា Bella បានផុសរូបដើម្បីផ្សព្វផ្សាយរឿង “បុព្វេសន្និវាស២” ចូលក្នុងអ៊ិនស្តាក្រាមដោយក្នុងចំណោមរូបទាំងអស់មានរូបមួយរាង Zoom ធំបន្តិចបណ្តាលអោយឃើញយ៉ាងច្បាស់ថាភ្នែករបស់នាងហើមធំដូចមនុស្សដែលបានយំអស់រយ:ពេលជាច្រើនម៉ោងជាច្រើនថ្ងៃ។

អ្នកប្រើប្រាស់អ៊ិនធឺណែតឃើញហើយនាំគ្នាលើកយករូបនោះមកនិយាយដោយសន្និហ្មត់ថានាងយំព្រោះនៅឈឺចាប់ជាមួយស្នេហាចាស់ដែលនាងខំរក្សារអស់រយ:ពេលជិត១០ឆ្នាំតែក៏ត្រូវបែកបាក់។ ហ្វែនៗរបស់តារាស្រី ពិបាកចិត្តខ្លាំងណាស់ព្រោះបើដ្រាម៉ានោះជារឿងពិត កញ្ញា Bella គឺពិតជាគួរអោយអាណិតខ្លាំង មិនដឹងមានអារម្មណ៍ក្តុកក្តួលកម្រិតណាទេពេលនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា