ស្នេហាថ្មីដែលកំពុងលូតលាស់ និងពុះកញ្ជ្រោលបានធ្វើអោយ Toeyjarinporn ក្លាយជាមនុស្សថ្មី! ទាយបានទេថានាងប្តូរត្រង់ចំនុចណាខ្លះ?
កំពុងក្លាយជាមនុស្សដែលគ្រប់គ្នាកំពុងចាប់អាម្មណ៍ហើយយកចិត្តទុកដាក់តាមដានគ្រប់សកម្មភាពរបស់នាងស្ទើរគ្រប់ពេលវេលា ដោយសាមួយរយ:ចុងក្រោយនេះនាងបានផ្លាស់ប្តូរច្រើនណាស់ រីកចំរើនលើផ្នែកមួយចំនួយខ្លាំងស្ទើរមិនជឿថានេះគឺជា Toeyjarinporn ដែលគ្រប់គ្នាធ្លាប់ស្គាល់។

បន្ទាប់ពីព្រមបើកចិត្តបើកកាយទទួលយកអ្នកមកមើលថែរក្សាបេះដូងថ្មី តារាស្រីរាងតូចកូនកាត់ចិនដែលតែងតែតែងខ្លួនខ្យូតៗសុភាពៗ បានប្តូរមកជា Toeyjarinporn ដែលស៊ិចស៊ីហ៊ានបញ្ចេញសាច់ខ្ចីដ៏គួរអោយភ្ញាក់ផ្អើល។ លើសពីនេះទៅទៀតនាងចាប់ផ្តើមចូលចិត្តសកម្មភាព Outdoor ដោយចេញបំពេញបេសកកម្មជួយសង្គមជានិច្ចកាល ចំណែករឿងធម៌អារ កិច្ចការផ្ទះ ការមើលក្មេងៗវិញស្ទើរមិនបាច់និយាយពីព្រោះនាងបានបង្ហាញនៅក្នុងអ៊ិនស្តាក្រាមនយ៉ាងច្បាស់ថានាងពេលនេះស្ទាត់ជំនាញ់ហើយ។

និយាយរួមទៅស្នេហាថ្មីដែលជាសិស្សច្បងម្នាក់នោះបានធ្វើអោយតារាស្រីរបស់យើងប្រែប្រួលច្រើនផ្នែក មានចំនុចមួយចំនួនរីកចំរើនគួរអោយកោតសសើរ ហើយក៏មានមួយផ្នែកទៀតដែលបានធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលមិននឹកស្នានថានាងធ្វើបានដល់ថ្នាក់នេះសោះ។
អត្ថបទដោយ សា




