ពិរោះណាស់! សុខ ពិសី ច្រៀងឆ្លងឆ្លើយជាមួយឪពុកលើកនេះ នរណាក៏សរសើរដែរ!(មានវីដេអូ)

បច្ចុប្បន្ននេះតារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្មសាន់ដេកញ្ញា សុខ ពិសី តែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ តាមរយៈការបញ្ចេញសមត្ថភាពច្រៀង ក៏ដូចការតុបតែងខ្លួន និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់កញ្ញា។

ក្នុងនោះផងដែរ​ ថ្មីៗនេះស្រាប់តែមានវីដេអូមួយរបស់កញ្ញា ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នាចែករំចែកពេញ ព្រោះតែឃើញកញ្ញា ច្រៀងឆ្លងឆ្លើយជាមួយនិងលោកឪពុកជាទីស្រលាញ់របស់ខ្លួននៅក្នុងកម្មវិធីមួយ ដោយស្ដាប់ទៅពិតជាពិរោះខ្លាំងណាស់ អ្វីដែលពិសេសនោះគឺសម្លេងឪពុកនិងកូនពីរអ្នកទាំងពីរ ពិតជាសុីគ្នា មិនចាញ់កញ្ញា ច្រៀងជាមួយនិងតារាចម្រៀងអាជីពឡើយ។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរ ព្រោះមិននឹកស្មានសោះថា ឪពុករបស់កញ្ញា សុខ ពិសី ក៏មានសមត្ថភាពច្រៀងឆ្លងឆ្លើយជាមួយនិងកូនស្រីបានយ៉ាងពិរោះបែបនេះនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី