ចង់សម្រាក លឺទេ Mark-Prin ចង់សម្រាក!! រូបរបស់តារាប្រុសបានធ្វើអោយហ្វែនៗអាណិតផង លង់ស្រលាញ់ផង!

កំពុងមមាញឺកជាមួយការងារចុះថតរឿងថ្មីផង រឿងអាពារហ៍ពិពារហ៍ផងពេលនេះរកពេលវេលាសម្រាប់សម្រាកលំហែនៅកន្លែងដែលខ្លួនចូលចិត្តស្ទើរមិនបាន ចុងក្រោយមានពេលហើយប្រញ៉ាប់ពេកភ្លេចគិតពីសម្រស់ បណ្តាលអោយមានរូបតាចាស់បែកធ្លាយពាសពេញបណ្តាញសង្គម។
រូបរបស់តារាប្រុសក្នុងសភាពបុរសចំណាស់ ភ្លេចកោពុកមាត់ កំពុងដើរយួរកាបូបយ៉ាងប្រញឺបប្រញ៉ាប់នោះ ត្រូវបានគេយកមកផុសនៅក្នុងហ្វេកប៊ុក។ ហ្វែនៗរបស់លោក Mark_Prin ជាច្រើនចូលចិត្តហើយអស់សំណើចជាមួយសភាពថ្មីរបស់តារាប្រុសយ៉ាងសប្បាយរីករាយពីព្រោះវាជា Look កម្ររកបាន។
តែទោះបីជាកាតុបតែខ្លួនចាស់យ៉ាងណាតារាប្រុសរបស់យើងក៏នៅតែសង្ហារដដែល ឧរ៉ាកូនកំលោះនៅតែអាចចងចិត្តស្រីៗគ្រប់គ្នាបានដដែល។ អ្នកគាំទ្ររបស់តារាប្រុសនាំខមមិននិយាយពីភាពសង្សាររបស់គាត់ស្ទើរផ្ទុះហ្វេសប៊ុកហើយពេលនេះ បន្ថែមលើនេះទៅទៀតពួកគេនាំគ្នាជូនពរលោក mark អោយមានដំណើរកំសាន្តទៅឈៀងម៉ៃយ៉ាងសប្បាយរីករាយមួយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា