ជាការពិតណាស់ ក្រោយពេលមហាជននិងហ្វេនជាច្រើនបានទទួលដំណឹងថាពិធីការិនីល្បីឈ្មោះ កែវ ចាន់និមល ពរពោះកូនទី២នៅក្នុងផ្ទៃមក គ្រប់គ្នាបាននាំគ្នាចូលរួមអបអរសាទរ ពិសេសនោះគឺស្វាមី និងកូនស្រីច្បងអ្នកនាងពិតជារំភើបចិត្ត និងកាន់តែថ្នាក់ថ្នមអ្នកនាងខ្លាំងជាងមុនទៀតផង។

ជាក់ស្ដែងដូចជាថ្មីនេះអ្នកនាងបានបង្ហោះរូបភាពខណៈរៀបចំចេញដំណើរកំសាន្តជុំគ្រួសារ និងបានបង្ហើបថាកាលពីមុនអ្នកធ្លាប់តែរវល់ខ្លាំងដោយក្នុងមួយថ្ងៃទទួលកម្មវិធី២ ទៅ៣កម្មវិធី តែពេលនេះគ្រាន់តែទទួលមួយកម្មវិធីក៏ស្វាមីរអ៊ូមិនចង់ឲ្យទទួលដែរ ព្រោះចង់ឲ្យអ្នកនាងថ្នាក់ថ្នមខ្លួនដើម្បីឲ្យសុខភាពអ្នកនាងនិងកូនក្នុងផ្ទៃបានល្អផងដែរ។
ក្នុងនោះអ្នកនាងបានរៀបរាប់ថា៖
«ធ្លាប់តែរវល់រាល់ថ្ងៃ ហើយ ១ ថ្ងៃទទួល ២ ទៅ ៣ កម្មវិធី តែឥលូវទទួល ១ ថ្ងៃតែ១ នៅរអ៊ូដូចឃ្មុំទៀត ឥលូវ Daddy សុំពង្រាត់ម្តង»៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី