បែកធ្លាយវីដេអូ Bella ច្រៀងចម្រៀងអត្ថន័យចាក់ដោត ខណៈអតីតគូស្នេហ៍រៀបការគូថ្មី!(មានវីដេអូ)

ជាការពិតណាស់ ក្រោយពេលកំពូលតារាសម្ដែងថៃលោក Weir រៀបការជាមួយនិងគូស្នេហ៍ថ្មីមក មហាជននិងហ្វេនជាច្រើនបាននាំគ្នាសម្ដែងការអណិតអាសូរដល់តារាស្រី Bella និងបានគិតថានាងគឺជាជនរងគ្រោះនៃការបែកបាក់ស្នេហាមួយនេះថែមទៀតផង។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែក្ដុកក្ដួលក្នុងចិត្តនោះគឺ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបាននាំគ្នាយកវីដេអូដែល Bella ច្រៀងបទ «បេះដូងអ្នកលេង» យកទៅបង្ហោះនៅលើបណ្តាញសង្គម ជាការផ្ដល់កម្លាំងចិត្តដល់តារាស្រីរូបនេះ​ ព្រោះនៅក្នុងបទចម្រៀងនោះបានបង្កប់អត្ថន័យយ៉ាងចាក់ដោតយ៉ាងដូច្នេះថា៖

After Footer (Active) - damrei Mr1 Zone2

«ពេលឮថាអ្នកជ្រើសរើសនៅជាមួយគេ ជង្គង់ខ្ញុំលុតចុះទាំងញាប់ញ័រ ក្នុងចិត្តស្ទើរប្រេះបែក ព្រមដោះលែងឱ្យអ្នកទៅតាមចិត្តដែលអ្នកត្រូវការ ប្រឹងទាំងញញឹម និង ជូនពរឱ្យអ្នកជាមួយគេមានក្តីសុខ ចំណែកខ្ញុំនឹងបំភ្លេចទាំងអស់ថាខ្ញុំធ្លាប់យំ ខ្ញុំជាអ្នកណា ធ្លាប់ត្រូវគេបោះបង់»

ក្រោយពេលឃើញបែបនេះ ហ្វេនៗនិងមហាជនជាច្រើន កាន់តែផ្ទុះមតិវែកញែកក្នុងរឿងស្នេហាអ្នកទាំងពីរ និងអាណិតដល់តួស្រី ខណៈក្រោយបែបបាក់ស្នេហា តួប្រុសក៏សម្រេចចិត្តចូលរោងការមុនបែបនេះ៕ តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី