តួឯកស្រីនាង Bella ឆ្នាំនេះលុយចូលណាស់ឥតឈប់រវល់យកមិនអស់ តែមិនភ្លេចទេពេលសម្រាប់មនុស្សជាទីស្រលាញ់….

វ៉ាវឆ្នាំនេះ Bella រវល់លុយចាយមិនអស់ទេ!​ តួឯកស្រី Bella Ranee លុយចូលឥតឈប់ កាងារមានជាបន្ដបន្ទាប់ប្រជាប្រិយភាពច្រើនឆ្នាំជាប់ៗគ្នាមកស្រកចុះទៅណានោះឡើយ។

ខណះដែលកំពុងនៅលីវសារជាថ្មី តែតួឯកស្រីនាង Bella Ranee មិននៅទំនេរដៃនោះទេ មានកាងារចូលមកឥតឈប់ដោយរូបនាងត្រូចបានម្ចាស់ផលិតផលផ្សេងៗជាងម្ភៃមុខបានចុះកុងត្រាដើម្បីផ្សព្វផ្សាយពានិជ្ជកម្ម រកតែពេលថតឲគេគ្មាន។ ថែមក្រៅពីនេះរូបនាងក៏មានទាំងកាងារបង្ហាញម៉ូតបង្ហាញមុខបើកកម្មវិធីផ្សេងៗច្រើនកន្លែង និងមានរឿងភាគថ្មីត្រៀមរង់ចាំតែពេលនាងទំនេរថតជាបន្ដបន្ទាប់។ តែទោះជាឃើញថាកាងារមម៉ាញឹកយ៉ាងណាតែសម្រាប់ Bella គឺបែងចែកពេលបានយ៉ាងល្អសម្រាប់ក្រុមគ្រួសារផងដែរ នាងមិនទុកឲអ្នកម្ដាយជាទីស្រលាញ់នៅផ្ទះអផ្សុកតែឯងនោះទេ តែឆ្លៀតពេលកំដរអ្នកម្ដាយជូនដើរលេងនិងទៅធ្វើបុណ្យនៅកន្លែងផ្សេងៗផងដែរ។ ហើយឃើញ Bella កាងារច្រើនមុខបែបនេះហើយ ចំណូលរបស់នាងក៏មិនមែនតិចនោះទេមិនមែនថតរឿងតែមុខនោះទេ ច្រើនមុខយ៉ាងនេះមិនដឹងថាពេលនេះរូបនាងសន្សំបានប៉ុន្មានរយលានហើយនោះទេ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ