ដណ្តើមគ្នា?! តារាប្រុសជាច្រើននាំគ្នាផុសរូបជាមួយ Urassayas ក្នុងថ្ងៃតែមួយ!!

យ៉ាយ៉ាកំពុងនៅទីក្រុញូយ៉កសហរដ្ឋអាមេរិកា ហេតុអ្វីយ៉ាយ៉ាបង្ហាញខ្លួននៅក្នុងផុសរបស់មនុស្សជាច្រើននាក់បាន ជាសំនួរនិងជាប្រធានបទដែលនរណាៗក៏ចង់បានចម្លើយនារាត្រីថ្ងៃអង្គារនេះ ដោយសាតួឯកប្រុសតួឯកស្រីល្បីៗនាំគ្នាផុសរូបជាមួយ urassayas ទាំងដែលថ្ងៃនេះមិនមែនជាថ្ងៃពិសេសរបស់នាង។
បើអោយរៀបរាប់ឈ្មោះរបស់អ្នកដែលបានផុសរូបដ៏គួរអោយឆ្ងល់ទាំងអស់នោះប្រហែលជារាប់មិនអស់ទេមួយថ្ងៃនេះពីព្រោះនៅក្នុងអ៊ិនស្តាក្រាម New Feed ពេលនេះមានតែរូបតារាជាមួយយ៉ាងយ៉ាងទាំងអស់ ដែលសូម្បីលោក Great_rider10, Lektheeradetch, Kongthappeak, bow_maylada, Annethong,Mario ក៏បានផុសរូបជាមួយតួឯកស្រីលំដាប់កំពូលនេះដែល។
ហើយចុងក្រោយចម្ងល់ក៏ត្រូវបានដោះស្រាយដោយ Caption ដែលតារាគ្រប់រូបបានសសេរនៅក្នុងផុសរបស់ពួកគេថា “បានដំណឹងកូនមហាសេដ្ឋីហើយ… #คือเธอ #BadRomeo #មើលតាមទូរទស្សនទចុច33 #មើលតាមទូរស័ព្ទចុច3plus” ។ ផុសទាំងអស់នោះគឺជាការជួយផ្សព្វផ្សាយអញ្ជើញហ្វែនៗទាំងអស់ទាំងក្នុងប្រទេសថៃ និងក្រៅប្រទេសអោយចូលរួមទស្សនារឿងថ្មីរបស់ យ៉ាងយ៉ា នៅថ្ងៃស្អែកនេះទាំងអស់គ្នា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា