ហ្វែនៗរំភើបបិទមាត់មិនជិតទេ!! Kongthappeak ស្ថិតនៅក្នុង List បុរសដែល Bella Ranee អនុម័តថានឹងសាងស្នេហាជាមួយ!!

បន្ទាប់ពីមានពត៌មាន និងដ្រម៉ាយោងជាប់ជាមួយអាពារហ៍ពិពារហ៍របស់អតីតមិត្តប្រុស ថ្ងៃនេះកញ្ញា Bella Ranee បានអោយសម្ភាន៍និយាយអំពីចេតនារបស់នាងក្នុងការកសាងទំព័របេះដូងថ្មីយ៉ាងច្បាស់លាស់ ដែលចម្លើយរបស់នាងនោះបានធ្វើអោយអ្នកគាំទ្រអត់គិតដល់តារាប្រុសគូជីន Kongthappeak មិនបានសោះឡើយ។
កញ្ញា Bella បានប្រាប់ថាសម្រាប់បុរសដែលនាងចង់បាន ហើយអនុញ្ញាតអោយមកមើលថែបេះដូងដែលពោពេញដោយក្តីស្រលាញ់របស់នាងបាន ត្រូវជាបុរសដែលចុះសម្រុងជាមួយក្រុមគ្រួសាររបស់នាងបាន លក្ខណ:សម្បត្តិខាងក្រៅនិងអាយុមិនមែនជាបញ្ហានោះឡើយ។ តាមដែលចាំបានតាំងពីដើមរហូតមកដល់សព្វថ្ងៃនេះមានតែលោក Kongthappeak ទេដែលមានឧកាសធ្វើដំណើរកំសាន្ត ទៅធ្វើបុណ្យរួមជាមួយម្តាយនិងសមាជិកគ្រួសារផ្សេងៗទៀតរបស់តារាស្រី។
ចម្លើយរបស់បែលឡា និងរូបភាពជួបជុំគ្រួសារដែលអ្នកប្រើប្រាសអ៊ិនធឺណែតធ្លាប់ចាប់បាន បណ្តាលអោយមានសេចក្តីសន្មត់ថាលោក Kongthappeak ជាតារាប្រុសដែលមានភាគរយខ្ពស់ជាងគេបំផុត។ ហ្វែនៗរបស់គូជីន Bella-Peak ពេលនេះកំពុងរញ្ជួយចិត្តជាខ្លាំងព្រោះក្តីស្រម៉ៃរបស់ពួកគេអាចនឹងក្លាយជាកាពិតហើយ!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា