ចម្លែកថ្ងៃខួបកំណើតរបស់ Pooklook បាត់វត្តមានរបស់លោក mike_pattaradet ដែលមានទំនាក់ទំនងស្នេហាជ្រាលជ្រៅជាមួយគ្នា!

ទោះបីមិនទាន់បានប្រកាសជាផ្លូវការណ៍ថាជាសង្សារនឹងគ្នា ប៉ុន្តែនរណាៗក៏ដឹងដែលថាកញ្ញា Pooklook និងតួឯកប្រុសលោក mike_pattaradet ស្រលាញ់គ្នាយ៉ាងស៊ីជម្រៅ។ ស្នេហារបស់ពួកគេជាស្នេហាបែបផ្លាស់ប្តូរ Status ញឺកញ៉ាប់ ហើយចុងក្រោយនេះអ្នកប្រើប្រាស់អ៊ិនធឹណែតសង្ស័យថាវគ្គនេះពួកគេកំពុងមានបញ្ហាជាមួយគ្នាទៀតពីព្រោះនៅថ្ងៃសំខាន់របស់តារាស្រីខាងប្រុសបាត់មុខឈឺង។
ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់កញ្ញា Pooklook គម្រប់អាយុ ៣២ឆ្នាំ ម្ចាស់ខ្លួនបានបង្ហោះរូបភាពនៅមាត់សមុទ្រដើម្បី celebrate កម្មវិធីទទួលអាយុថ្មី ចូលក្នុងអ៊ិនស្តាក្រាមដែលមានមនុស្សច្រើនណាស់ចូលមកជូនពអោយតារាស្រីមានតែក្តីសុខ សម្រស់ស្រស់ស្អាត ហើយមានសុខភាពល្អបែបនេះជារៀងរហូត។
ប៉ុន្តែគួរអោយឆ្ងល់ខ្លាំងណាស់យើងមិនឃើញលោក mike_pattaradet ចូលមក like ឬ ខមមិនលើរូបរបស់នាងឡើយ សូម្បីផុសជូនពរមួយក៏គ្មានដែលមិនដឹងមានរឿងអ្វីកើតឡើង។ កាលខួបកំណើតរបស់ខាងប្រុស តារាស្រីបានផុសរូបភាព សាជូនពរយ៉ាងរ៉ូមែនទិក ហើយថែមទាំងរៀបចំកម្មវិធីខួបកំណើតអោយទៀតផង ពេលដល់ថ្ងៃខួបរបស់នាងមិនគួរស្ងាត់បែបនេះសោះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា