រួបគូយូរៗមានម្ដង តែចំណងស្នេហ៍ផ្អែមល្ហែមរាល់ថ្ងៃ តួឯកប្រុសលោក James Jirayu និយាយពីជីវិតស្នេហា….

រូបគូមិនសូវមានតែភាពផ្អែមល្ហែមគូនេះពេញ១០០%! តួឯកប្រុសលោក James Jirayu និយាយពីជីវិតស្នេហ៍របស់ខ្លួននៅពេលនេះ Happy មានការយល់ចិត្តគ្នាមើលថែគ្នាល្អ មិនសូវមានរូបគូតែក៏មិនដែលលាក់បាំងទំនាក់ទំនងស្នេហាទេ បង្ហោះដែរនៅថ្ងៃដែលពិសេសៗ។

ដោយតួឯកប្រុសលោក James Jirayu បានបង្ហាញប្រាប់មកច្រើនឆ្នាំហើយផងដែរថា រូបលោកកំពុងមានចំណងស្នេហាជាមួយនារីមិនមែនអ្នកក្នុងរង្វង់សិល្បៈម្នាក់ឈ្មោះ Foam។ ទោះមិនបានធ្វើកាងារក្នុងអាជីពតែមួយ តែទាំងគូក៏បានស្គាល់គ្នានិងយល់ចិត្តគ្នាជាច្រើនឆ្នាំផងដែរ ធ្វើឲចំណងស្នេហាបែបស្ងប់ស្ងាត់តែមិនលាក់បាំង ថែមតែងតែទៅណាមកណាជាមួយក្រុមមិត្តភក្ដិយ៉ាងរីករាយផងដែរ។ ដល់សួរថាម៉េចមិនសូវមានរូបគូ លោក James Jirayu ក៏សើច តាមពិតរូបគូមានដែរតែមិនសូវបានបង្ហោះ​មិនសូវបានបង្ហោះរូបភាពប្រចាំថ្ងៃ តែនៅថ្ងៃពិសេសៗដូចជាខួបកំណើតឬថ្ងៃនៅក្ដីស្រលាញ់ក៏មានថតបង្ហោះខ្លះៗ ក៏មិនដឹងដែរហេតុអីក៏បែបនេះ តែថ្ងៃក្រោយអាចនឹងមានរូបគូច្រើនជាងមុនបង្ហោះ ព្រោះអ្នកទាំងពីរក៏មិនបានថតរូបគូដែរភាគច្រើនថតជាមួយក្រុមមិត្តភក្ដិ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ