ក្ដីសុខក្នុងដៃរបស់យើង! Bella Ranee ព្រងើយកន្ដើយគ្រប់រឿងមិនដែលមិនល្អដោយការផុសរូបស្អាតៗជំនួសវិញមួយសន្លឹកនេះស្អាតស្ទើរតែមិនចង់មើលអ្វីផ្សេង! មានរូបភាព

ទោះបីជាពិធី​រៀបការរបស់តារាប្រុស Weir Sukolwat ហើយនិងសង្សា Vicky Pemonya រួចរាល់ហើយក្ដី ប៉ុន្ដែនៅមានដ្រាម៉ាកើតឡើងជាបន្ដបន្ទាប់ពីអ្នកបណ្ដាញសង្គមជាបន្ដបន្តាប់ ករណីដែលខាងប្រុសបាននិយាយក្នុងពីធីមង្គលការថា Vicky បានធ្វើអោយខ្លួនក្លាយជាមនុស្សល្អច្រើនជាងមុន ទោះបីជាមិនបានស្គាល់គ្នា 10​ឆ្នាំតែពេលវេលាខ្លីៗតែប៉ុណ្ណឹងក៏អាចដឹងថា Vicky នាងស្រលាញ់ខ្លួនកម្រិតណា

ពីពាក្យសម្ដីដែលខាងប្រុសនិយាយ គ្រប់គ្នាសម្លឹងឃើញថាជាប្រយោគដែលផ្អែមល្ហែមណាស់ តែមួយផ្នែកទៀតក៏សម្លឹងឃើញថាប្រយោគនេះដូចជាចាក់ដោតដល់អតិតមិត្តស្រីយ៉ាង Bella Ranee ដែលស្គាល់មករយៈពេល 10ឆ្នាំតែមិនបានទៅមុខបន្ដជាមួយគ្នា

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែង (19 កក្កដា 2022) ទោះបីជាមានការរិះគន់កើតឡើងតែ Bella ដូចជាមិនអើពើអ្វីទាំងអស់ ព្រោះសាម៉ីខ្លួនបានផុសរូបភាពក្នុងខ្សែភាគយន្ដ បុព្វេសន្នវាភាគ 2 ព្រមជាមួយឃ្លាប្រយោគថា “រំភើបចិត្តខ្លាំងណាស់ រឿងនិងចាប់ផ្ដើមអាទិត្យក្រោយហើយមើលតើនរណាខ្លះកំពុងទន្ទឹងរងចាំមើលខ្លះ #បុព្វេសន្នវាភាគ 2”

ដោយរូបភាពខាងលើជាបរិយាកាសក្នុងពេលថតរឿង ឥរិយាបថទាំងសប្បាយៗនិងស្រស់ស្រទន់ខ្លាំងណាស់ តាំងចិត្តធ្វើការបំផុត មួយសន្លឹកនេះមើលពីជ្រុងណាក៏ស្រទន់ទាំងអស់ កាន់តែពិនិត្យកាន់តែលងខ្លាំងឡើង

អត្ថបទដោយ : នីត្តា