អីយ៉ា! ខួបកំណើតឆ្នាំនេះ សុខ សោម៉ាវត្តី ទទួលបានសារជូនពរយ៉ាងផ្អែមល្ហែមពីគូស្នេហ៍!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ទំនាក់ទំនងស្នេហារវាងតារាសម្ដែងនិងជាពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី និងលោក លី វា៉ហេទ កាន់តែផ្អែមល្ហែមខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោក លី វ៉ាហេទ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកនាង សុខ សោម៉ាវត្តីផ្ទាល់ រំភើបចិត្តនៅថ្ងៃកំណើតនាង ដោយក្នុងនោះលោក លី វ៉ាហេទ បានបង្ហោះរូបភាព និងភ្ជាប់ជាមួយនិងសារជូនពរដ៏ផ្អែមល្ហែមថា៖

After Footer (Active) - damrei Mr1 Zone2

«ករាយថ្ងៃខួបកំណើត My Love បងជូនពរឲ្យមានសុខភាពល្អ សម្រស់កាន់តែស្រស់ស្អាតងរង៉ក់ឲ្យកាន់តែច្រើននឹង ជោគជ័យក្នុងការងារជាពិសេសស្រលាញ់អាយដលឲ្យបានច្រើន»។

ពិតណាស់ទោះបីជាថ្ងៃពិសេសនោះ លោក លី វាហេទ គ្មានកាដូធំដុំសម្រាប់អ្នកនាង សុខ សោម៉ាវត្តី ក៏ពិតមែន តែតាមរយៈសារជូនពរ ពិតជាមានអត្ថន័យ និងបញ្ជាក់ពីទំហំចិត្ត និងក្ដីស្រលាញ់ចំពោះអ្នកនាង សុខ សោម៉ាវត្តី ខ្លាំងពិតមែន៕

អត្ថបទដោយ៖សុីវលី