ជាការពិតណាស់សព្វថ្ងៃនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Matt Peranee និង គូស្នេហ៍ហាយសូរកូនមួយលោក Songkarn តែងតែធ្វើឲ្យមហាជននិងហ្វេនជាច្រើនចាប់អារម្មណ៍ខ្លាំង តាមរយៈការបង្ហាញភាពស្និតស្នាលជាមួយគ្នាក្នុងបណ្ដាញសង្គមជារឿយៗផងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ Matt បានបង្ហោះរូបភាពខ្លួនជាមួយនិងសង្សារខណៈបណ្ដើរគ្នា ទៅហាងកាហ្វេមួយកន្លែង ក្នុងនោះយើងបានឃើញរូបភាពមួយសន្លឹករបស់លោក Songkarn ដែលថតបិទភ្នែកមួយចំហៀង តារាស្រី Matt ក៏បានសរសេរសារបែបលេងសើចទៅកាន់សង្សារថា ៖ «កន្លែងថតរូប មានច្រើនណាស់ រីឯ ប្លង់ក៏ស្អាតៗដែរ រហូតមានអ្នកថតរូបខ្លះ ហត់ដល់ថ្នាក់ដេកលក់»។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបាននាំគ្នាបញ្ចេញមតិអស់សំណើច និងសរសើរពីភាពផ្អែមល្ហែមអ្នកទាំងពីរ ហើយក្នុងនោះសូម្បីតែតារាស្រីរួមអាជីព Matt ជាច្រើនក៏ចូលទៅបញ្ចេញមតិលេងសើចជាមួយផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖









អត្ថបទដោយ៖ស៊ីវលី