ធ្វើអោយគ្រប់គ្នាអៀនតាម!! លោក mike-pattaradet រៀបចមកម្មវិធីអោយ pooklook ថែមប្រាប់ថាស្រលាញ់នាងកណ្តាលកម្មវិធីទៀតផង (មានវីដេអូ)!

អ្នកប្រើប្រាស់អ៊ិនធឹណែតទើបតែនាំគ្នាឆ្ងល់យប់មិញនេះទេថាហេតុអ្វីលោក ម៉ៃមិនធ្វើសកម្មភាពអ្វីសោះចឹងនៅក្នុងថ្ងៃខួបកំណើតគម្រប់ ៣២ ឆ្នាំរបស់មិត្តដែលជិតដិតបំផុតរបស់គាត់? តើពួកគេបញ្ចុះ Status គ្នាទៀតហើយមែនទេ?
ចុងក្រោយអស់ចម្ងល់ហើយព្រោះមានវីដេអូមួយបានបែកធ្លាយនៅក្នុងអ៊ិនស្តាក្រាម ដោយក្នុងវីដេអូនោះបានបង្ហាញពីទិដ្ឋភាពតារាប្រុសកំពុងចាប់មេក្រូនិយាយជូនពរថ្ងៃខួបកំណើត Pooklook ហើយបញ្ចប់ដោយពាក្យថា LOVE YOU និងការអោបនាងយ៉ាងស្អិតរមួត។
កញ្ញា Pooklook និងលោក Mike មិនទាន់បានយករូបឬវិដេអូក្នុងកម្មវិធីមកផុសនៅក្នុងអ៊ិនស្តាក្រាមរបស់ពួកគេទេ ប៉ុន្តែគ្រប់គ្នាលែងសង្ស័យថាពួកគេបែកគ្នាហើយនាំគ្នាចូលរួមជូនពរសម្តែងក្តីរីករាយតារាស្រីជំនួសវិញ ដោយសាតែវីដេអូដ៏សែនកក់ក្តៅ ហើយផ្អែមល្ហែមមួយនោះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា