មានសម្បត្តិរាប់ ១០០០ លានតែមកអង្គុយ Live លក់កាធុនទឹក!! ប្រជាជនថៃនាំគ្នាលើកតម្កើងតារាស្រី ploychidjun ជាគម្រូអ្នកតស៊ូជីវិតដ៏សែនល្អរបស់សង្គម!
បានក្លាយជាប្រធានបទ Viral ម្តងទៀតនៅក្នុងបណ្តាញសង្គមសម្រាប់អ្នកនាង ploychidjun ប្រធានក្រុមហ៊ុនធំឆ្លាតវ៉ៃ ដែលត្រូវបានគេលើកយកមកនិយាយសាជាថ្មីព្រោះការតស៊ូរកស៊ីរបស់នាង។ ចុងក្រោយតារាស្រីបានផុសអរគុណអ្នកប្រើប្រាសអ៊ិនធឺណែត ព្រមបង្ហាញពីហេតុផលថាហេតុអ្វីបានជានាងមានហើយនៅ live លក់កាធុនទឹកដោយសសេរជាសារថា :


“បងបងTag អោយផ្លយច្រើនមែនទែន >>ដរាបណាយើងនៅមានដង្ហើមយើងត្រូវតែតស៊ូជំនះបន្តទៅមុខទៀត ការងារធ្ងន់មិនដែលសំលាប់នរណាទេ ផ្លយតែងតែសប្បាយចិត្តដែលបានធ្វើ បានតស៊ូ សុំផ្ញើរកំលាំងចិត្តអោយគ្រប់គ្នាណាចា លក់អ្វីមិនសំខាន់ សំខាន់យើងមិនបានទៅធ្វើបាបនរណាឡើយចូរធ្វើតួនាទីរបស់យើងអោយល្អបំផុត #Ploychidjun”

លើលពីនេះទៅទៀតអ្នកនាង ploychidjun បានយករូបដែលមានអ្នកប្រើនប្រាស់អ៊ិនធឹណែតមួយចំនួនលើកមកនិយាយប្រៀបធៀបថា “អ្នកមានខ្លាំងគេអង្គុយ live លក់កាធុនទឹក ចំណែកអ្នកមិនមានសូម្បី១រៀលនាំគ្នាអង្គុយ live និយាយពីបញ្ហាជីវិត #ចាក់ដោតណាស់”។ សរុបមកអត្ថន័យត្រង់នេះចង់យករឿងពិតមកអប់រំថា អ្នកមានទោះបីជាពួកគេមានកម្រិតខ្ពស់បំផុត ដល់ថ្នាក់រាប់ពាន់លានបាតយ៉ាងណាក៏គេនៅមិនឈប់រកលុយដែល ពួកគេមិនរើសអាជីពទៀតផងធ្វើអ្វីបានគេនឹងធ្វើ សំខាន់មិនព្រមនៅស្ងៀមឡើយ។
អត្ថបទដោយ សា





