អីយ៉ា! ក្រោយពេលគូស្នេហ៍ឡើងងារឧកញ៉ា ចន ចាន់លក្ខិណា ក៏ត្រូវគេហៅលោកជំទាវពេញៗមាត់!(មានរូបភាព)

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននិងហ្វេនជាច្រើនបាននាំគ្នាចូលរួមអបអរសាទរ ដែលលោក ហេង ឡុង ដែលត្រូវជាគូស្នេហ៍តារាសម្ដែងជើងចាស់អ្នកនាង ចន ចាន់លក្ខណា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់គោរពងារជាឧកញ៉ាផងដែរ។

យ៉ាងណាមិញក្រោយពេលគូស្នេហ៍ទទួលបានងារជាឧកញ៉ាមិនបានប៉ុន្មាន នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២២ នេះ ទំព័រហ្វេសប៊ុកផេករថយន្តសេរីទំនើបឈ្មោះ Rolls-Royce Motor Cars Phnom Penh បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ក្នុងទិដ្ឋភាពប្រគល់រថយន្តម៉ាក Rolls-Royce Cullinan ព្រមទាំងរៀបរាប់នូវពាក្យសម្ដីជូនពរ ដែលក្នុងនោះមហាជនហាក់ចាប់អារម្មណ៍ឃើញថាម្ចាស់ហាងខាងលើ បានហៅតារាសម្ដែងរូបនេះគឺជាលោកជំទាវថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនជាច្រើនពិតជាភ្ញាក់ផ្អើល និងបាននាំគ្នាចូលរួមអបអរសាទរដល់តារាស្រីរូបនេះគ្រប់ៗគ្នាផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី