គូស្នេហ៍ល្អ! James ស្រាប់តែនិយាយបែបនេះក្រោយបង្ហាញរូបគូយ៉ាងផ្អែមល្ហែមក្នុងថ្ងៃកំណើតគូស្នេហ៍!(មានរូបភាព)

កាលពីពេលថ្មីៗកន្លងទៅនេះ កំពូលតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក James Jirayu និង គូស្នេហ៍ដែលជានារីក្រៅរង្វង់សិល្បៈឈ្មោះ Foam បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាក្នុងថ្ងៃខួបកំណើតខាងស្រី ធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្តយ៉ាងខ្លាំង ព្រោះកន្លងមកពុំដែលឃើញអ្នកទាំងពីរបង្ហាញរូបភាពស្និតស្នាលបែបនេះណាស់។

ជាក់ស្ដែងក្រោយពេលកម្មវិធីខួបកំណើតកន្លងផុតទៅ James បានទម្លាយអារម្មណ៍ខ្លះៗ ខណៈចូលរួមកម្មវិធី TAG Heuer Exclusive Event ដោយក្នុងនោះលោកបានរៀបរាប់ទៅកាន់អ្នកគាំទ្រដោយឥតលាក់លៀមថា នៅថ្ងៃកំណើតសង្សារឆ្នាំនេះ មិនបានរៀបចំអ្វីពិសេសនោះទេ ត្រឹមញុំាអីជុំគ្នា និងមានកាដូតិចតួចតែប៉ុណ្ណោះ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹតតែប៉ុនណោះលោកបានបង្ហើបទៀតថា លោកជាបុរសដែលសំណាង ព្រោះទោះបីជាថ្ងៃកំណើតរបស់ Foam តែនាងមិនបានទាមទារ ឬ និយាយថាចង់បានកាដូធំដុំពីលោកនោះឡើយ តែនាងសុំត្រឹមតែនៅក្បែរគ្នា ញុំាអីជាមួយគ្នានៅថ្ងៃពិសេសនោះគឺគ្រប់គ្រាន់ហើយ។

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងកាន់តែលួចច្រណែនពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរយ៉ាងខ្លាំងផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី