ថ្ងៃនេះសម្រាប់កម្មវិធីទូរទស្សន៍ដែលមានពិធីករ Kanchai ដោយធ្វើការសម្ភាសន៍ជាមួយ Anne Thongprasom, Mario Maurer និង Yaya Urassaya Sperbund ។ ពួកគេទាំងបីនាក់មកនិយាយពីការងាររឿង Bad Romance ដែលនឹងចាក់ផ្សាយនៅយប់នេះជាលើកដំបូង វេលាម៉ោង ៨:៣០ នាទីយប់ លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣។
ពិធីករបានសួរពីមង្គលការរបស់អ្នកទាំង៣ តើអ្នកនឹងរៀបការនៅពេលណា? ក្នុងនោះដែរ Ann ក៏បានឆ្លើយថាឈប់សួរប្រយោគនេះទៅ។ Ann មិនទាន់រៀបការទេព្រោះពុំទាន់មាននរណាគេសុំរៀបការនោះឡើយ។
After Footer (Active) - damrei Mr1 Zone2
ចំណែកYaya វិញឆ្លើយថាចាំមើលមិត្តប្រុសរបស់នាងNadech propose សិនហើយក៏មិនដឹងពេលណានោះដែល។ ទោះជាយ៉ាងណានាងបានត្រៀមខ្លួនជាមុនហើយសម្រាប់ដំណើរកម្សាន្តផ្សេងៗនាពេលខាងមុខ នាងនឹងរៀបចំសម្លៀកបំពាក់ស្អាតៗជារៀងរាល់ថ្ងៃរងចាំថ្ងៃproposeនោះ។Eriya



