ពិត​ជាសប្បាយរីករាយមែន​ តារាប្រុស​ប្រចាំក្រុម​ BTS បង្ហោះ​រូប​ដើរលេង​កម្សាន្ត​លើកកាប៉ាល់​ធ្វើ​ឲ្យរំជើប​រំជួល​មែន​

ក្រោយ​ពេល​បង្ហោះ​រូបភាព​ចេញ​ដំណើរកម្សាន្ត​នាពេល​កន្លងមក​ ក្រុមBTSបាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​មានការ​ចាប់អារម្មណ៍​ខ្លាំងមែនទែន ព្រោះធ្លាប់តែឃើញពួកគេ​ច្រៀង​តែក្នុងកម្មវិធី​សិល្បៈតែប៉ុណ្ណោះ ទើបតែពេលនេះ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ ហើយ​បង្ហោះឲ្យអ្នកគាំទ្ររបស់ពួកគេ​មើល​។

​រូ​បអ្នក​ដែល​បាន​កាន់​ទូរស័ព្ទថតឲ្យគេ​​នោះ ​ក៏បាន​បង្ហោះ​ក្នុង​Instagram របស់​Choi Woo-sik។ ជាក់​ស្តែង ​តារា​សម្តែង​ប្រុស​ទាំង​ពីរ​ បា​ន​បង្ហោះ​រូប​គ្នាទៅ​វិញ​ទៅមក​ នៅ​កន្លែង​តែមួយ​។ តើ​មាន​អ្នក​ណា​ទៀត ​ដែ​ល​បាន​ចូល​រួម​ក្នុង​ដំណើរកម្សាន្តនោះ ​ជា​មួយ​ពួកគេ​ទាំង​ពីរ​នាក់​ទៀត?

ជា​រួម​ក្នុង​ថ្ងៃ​តែ​មួយ​នោះ​V សមាជិក​ក្រុម​BTS បាន​ប្រកាស​ពី​ដំណើរ​កំសាន្ត​របស់​ខ្លួន​ដោយ​បាន​ បង្ហោះ​រូប​កំពុង​អង្គុយ​លើ​បង្កាន់​ដៃ​នៃ​កាប៉ាល់​ នៅ​កន្លែង​តែ​មួយ​ជា​មួយ​Park Seo-jun និងChoi Woo-sik ដែរ។ បន្ទាប់​មក​ នៅ​ពេល​ដែល​បាន​ឃើញ​បែប​នោះ​ មាន​អ្នក​គាំទ្រ​ជា​ច្រើន​ បានបង្ហាញ​នៅ​ការ​​កោត​​សរសើរ​ ពី​ទំនាក់​ទំនង​រវាង​​ពួក​គេទាំង​បី​នាក់​៕