ស្វីតខប់ៗៗ គ្រាន់តែ​ប្រពន្ធ​ជិត​ឆ្លងទន្លេ​ តារាចម្រៀង​ ឆាយ វីរៈយុទ្ធ​ ប្រើ​ពេលវេលា​ថ្នាក់​ថ្នម​ភរិយាគួរ​​ឲ្យ​សសើរមែន​

នៅសល់មិនដល់មួយខែទៀតទេ តារាចម្រៀងប្រុសមាឌតូចសម្លេងធំលោក ឆាយ វីរៈយុទ្ធ បានឃើញកូនប្រុសដំបូងរបស់ខ្លួនហើយ ជាមួយនឹងការស្រលាញ់ថ្នាកថ្នមរបស់លោកទៅកាន់ភរិយា នាពេលកន្លងមកធ្វើឲ្យទស្សនិកជន ដែលជាអ្នកតាមរូបលោក មានការកោតសរសើរយ៉ាងខ្លាំង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះផងដែរ លោក ឆាយ វីរៈយុទ្ធ បានបង្ហោះវីដេអូឃ្លីបមួយនៅលើបណ្ដាញសង្គមដោយគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ពីសកម្មភាពក្នុងការថតរូបភាពទុកជាអនុស្សាវរីយ៍ជាមួយនឹងការមានកូនជាលើកដំបូង ពោរពេញទៅដោយស្នាមញញឹមនិងភាពកក់ក្ដៅតែម្ដង។

ទាំងអស់នេះហើយអាចបញ្ជាក់បានថា ចំណងស្នេហ៍អាពាហ៍ពិពាហ៍របស់លោក ឆាយ វីរៈយុទ្ធ និងភរិយាពិតជាមានសុភមង្គលនិងក្ដីសុខ ពោរពេញទៅដោយភាពរីករាយខ្លាំងតែម្ដង៕