នៅពេលប្រុសស្អាតបីនាក់ជួបគ្នា រឿងបែបនេះក៏កើតមានឡើង! Tor- Jirayu- Nine បង្កើតក្រុម GOOD BOY x3 លេងកំប្លែងអោយអ្នកតាមដានសើចបានគ្រប់គ្នា!
Tor- Jirayu- Nine ចាត់ទុកជាតួឯកប្រុសជួរមុខរបស់សិល្ប:ថៃ ពួកគេទទួលបានប្រជាប្រិយភាពខ្លាំងទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ទៅណាមកណារមែនមានអ្នកតាមគាំទ្រផ្តល់កំលាំងចិត្តអោយជានិច្ច។ ចុងក្រោយដើម្បីតបស្នងសងគុណហ្វែនៗ កំលោះទាំងបីបានជួបជុំហើយក៏នាំគ្នាឆ្លៀតឧកាសថតរូបហើយផ្ញើរអោយអ្នកគាំទ្រទុកជាការកំសាន្ត!

មិនមែនរូបធម្មតាប៉ុន្តែជារូបដែលអាចធ្វើអោយមនុស្សគ្រប់គ្នាផ្ទុះសំណើច សើចក្អាកក្អាយ មិននឹងស្មានថាប្រុសស្អាតហ៊ានលះបង់ភាបសង្ហារដើម្បីហ្វែនៗដល់ថ្នាក់នេះសោះ។ នៅក្នុងអ៊ិនស្តាក្រាមរបស់តួឯកប្រុស Jirayu_JJ បានផុសរូបពីរសន្លឹកព្រមជាមួយ Caption សសេរថា “រូបទី២ សង្ហារគុណបី… រូបទី២ សង្ហារគុណបី Jaaaa…. 😁😁😁” ។ រូបទី២ជារូបដែលមើលទម្រង់មុខរបស់តារាប្រុសទាំបីស្ទើរមិនឃើញព្រោះពន្លឺខ្លាំងឆេះខ្ទិចខ្ទីគ្មានសល់ឡើយ។

អាចនិយាយានថាតួឯកប្រុសសង្ហារៗរបស់យើងពូកែរកនឹកឃើញវិធីដែលអាចធ្វើអោយអ្នកតាមដានមានស្មានញញឺមនៅលើមុខខ្លាំងមែនទែន។ បន្ទាប់ពីផុសហើយមានហ្វែនៗច្រើនណាស់ដែលនាំគ្នា like ហើយចូលខមមិនរូបអ៊ីម៉ូជិសើចអោយរូបរបស់តារាប្រុស។ លើកក្រោយបើបានជួបគ្នាទៀត អ្នកគាំទ្រប្រហែត្រូវសើចខ្លាំងជាងនេះហើយមើលទៅ។

អត្ថបទដោយ សា


