មិនធម្មតា!! តារាប្រុសថៃ Nonkul ជាមិត្តជិតស្និទ្ធរបស់ @jacksonwang852g7 តារាខេផប់ល្បីលំដាប់ពិភពលោក!

Nonkul គឺជាតួឯកប្រុសដែលកំពុងត្រូវបានគេចាប់អារម្មណ៍ ហើយគិតថាគាត់នឹងឡើងគ្រងតំណែងតួឯកប្រុសជួរមុខរបស់សិល្ប:ថៃ ព្រោះតែប្រជាប្រិយភាពដែលគ្នានថ្ងៃស្រុតចុះរបស់គាត់។ សព្វថ្ងៃមិត្តរួមការងារ និងអ្នកដឹកនាំរឿងបានអោយងារគាត់ថាជាតារាប្រុស Co-Inter ដេលមានន័យថាល្បីល្បាញដល់ស្រុកគេ គ្រប់រឿងភាគនិងរឿងខ្សែភាពយន្តរបស់គាត់រមែងទទួលបាការគាំទ្រយ៉ាងខ្លាំងពីហ្វែនខ្លាប់ក្រៅប្រទេស។
ក្នុងឆ្នាំ ២០២២ នេះតួឯកប្រុសរបស់យើងបានធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលច្រើនរឿងណាស់ មានទាំងចេញរឿងថ្មី ៣ រឿងដំណាល់គ្នា មានទាំងឆាប់យកបានសុទ្ធតែតួឯកស្រីលំដាប់ៗមកសម្តែងរួម ហើយចុងក្រោយនេះគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងដោយសាលោក Nonkul មានមិត្តភាពជ្រាលជ្រៅជាមួយកំពូលតារា K-POP របស់ប្រទេសកូរ៉េខាងត្បួងលោក Jackson852g7។
ថ្ងៃនេះនៅក្នុងអ៊ិនស្តាក្រាមរបស់ Nonkul បានផុសវីដេអូរបស់គាត់និង Jackson852g7 កំពុងសប្បាយរីករាយ ហើយកំពុងព្យាយាមថតរូបទុកជាវត្ថុអនុស្សារីយ៍។ នៅលើផុសរបស់គាត់បានសសេរ Caption ថា “កាមេរ៉ាលំលៀងខ្លាំង 😂 the camera focus only him lol 😂” ដែលមាន Tag លោក @jacksonwang852g7 ចូលក្នុងផុសរបស់គាត់ផងដែល។ ពិតជាមិនមែនស្និទ្ធគ្នាលេងៗទេបានហ៊ានផុសហើយ tag ឈ្មោះចូលបែបនេះ តែបើអោយនិយាយអោយចំទៅពេលនៅជាមួយគ្នាពួកគេគួរអោយស្រលាញ់ខ្លាំងណាស់ ជាមិត្តភាពឆ្លងប្រទេសដែលធ្វើអោយហ្វែនៗលង់ស្រលាញ់។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា