Chopoo Araya បើកឡានមិត្តសម្លាញ់ល្អមើលពេកដល់ថ្នាក់ត្រូវអោយ Ploy ថតវីដេអូផុសក្នុង TikTok ទុកជា….! មានវីដេអូ

Chompoo Araya បើកឡានទំនើប Lamborghini ជូនមិត្តសម្លាញ់យ៉ាង Ploy Chawaporn លើកនេះមិត្តសុំថតជាវីដេអូទុកមើលគ្រាន់សើចជ្រុះធ្មេញហើយ

មហាមិត្តស្រលាញ់គ្នាខ្លាំងណាស់និងមានចំណូលចិត្តប្រហាក់ប្រហែលគ្នាស្ទើរតែគ្រប់រឿង ជាពិសេសរឿងការតែងខ្លួនលេងហ្វេសិនមិនអោយចាញ់នរណាទាំងអស់ក្នុនវិស័យសិល្បៈ មិត្តសម្លាញ់យ៉ាង Chompoo Araya និង Ploy Chawaporn តែងតែមានសកម្មភាពឬរូបភាពផ្សេងៗមកផ្ញើរហ្វេនៗស្ទើរតែគ្រប់ពេលគ្រប់វេលា ស្និតស្នាលគ្នាជាងបងប្អូនទៅទៀត ហើយជាពិសេសនៅពេលនេះ Shafa-Phayu-Abigail កូនៗទាំងបីរបស់ម៉ាក់ Chompoo ចូលខ្លួនមកបំពេញក្ដីសុខនិងស្នាមញញឹមបន្ថែមទៀត អាចនិយាយបានថា មីង Ploy ត្រៀមខ្លួនរួចជាស្រេចក្នុងការទំរើសក្មួយៗជំនួសម៉ាក់ៗ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងកញ្ញាៗទាំងពីរបានបើកឡានដើរលេងដូចកាលពីនៅលីវដូចក្មេងទំទង់គ្មានគ្រួសារហើយបានថតជាវីដេអូផុសក្នុង TikTok ploychavatiktok អោយឃើញពីភាពគួអោយស្រលាញ់របស់ម៉ាក់ៗអ្នកមានកូនបីតែបើកឡានសាហាវជាងអ្នកគ្មានគ្រួសារទៅទៀត សំខាន់ម៉ាក់ៗបើកឡាន Lamborghini មកទទួលខ្លួនត្រលប់ទៅផ្ទះវិញអេម!!

អត្ថបទដោយ : នីត្តា