ក្តីស្រម៉ៃកាលពីថ្ងៃទទួលសញ្ញាប័ត្របានក្លាយជាកាពិតហើយ!! តួឯកស្រី Narinnarinrak អខ្លាំងព្រោះនៅទីបំផុតនាងអាចជួប ហើយថតរូបជាមួយតារាប្រុសដែលនាងលួចស្រលាញ់!!

ហ្វែនៗរបស់តារាស្រី Narinnarinrak ពិតជាបានដឹងហើយថាអាយដលរបស់ពួកគេចូលចិត្តលោក Jacksonwang ខ្លាំងកម្រិតណា ស្រលាញ់ដល់ថ្នាក់នៅក្នុងថ្ងៃទទួលសញ្ញាប័ត្រសុខចិត្តជួលគេអោយកាត់រូបរបស់តារាប្រុសរូបនេះដាក់តាំងដើម្បីបានថតរូបជាមួយ។ ចុងក្រោយក្តីស្រម៉ៃបានក្លាយជាកាពិតនាងបានជួប ហើយបានថតរូបជាមួយម្ចាស់បេះដូងយ៉ាងជោគជ័យ!!

ដោយព្រោះលោក Jacksonwang មានឧកាសមកបំពេញការងារនៅប្រទេសថៃ ហើយចិត្តល្អនិងរស់រាយរាក់ទាក់ខ្លាំង ដូចច្នេះហើយទើបតារាស្រីរបស់យើងអាចចូលថតរូបជាមួយតាំងទឹកមុខពោពេញដោយស្នាមញញឹមយ៉ាងស្រសប្រឹមប្រិយ។ កញ្ញា Narinnarinrak បានយករូបនោះមកផុសនៅក្នុងអ៊ិនស្តាក្រាមហើយបានសសេរ Caption ថា “ Hello P’Jack 😊✌🏻 #HappyMe #TEAMWANGdesignTHAILAND #club21thailand” ។
ដែលបានធ្វើអោយហ្វែនៗរបស់នាងសប្បាយចិត្តជំនួសនាងជាខ្លាំងពីព្រោះនៅទីបំផុត តារាស្រីក្នុងដួងចិត្តរបស់ពួកគេបានជួបមនុស្សដែលនាងលួចស្រលាញ់អស់ជាច្រើនឆ្នាំ។ ចំណែកមិត្តភក្តិដែលជាតារាៗវិញនាំគ្នាចូលមកខមមិនសម្តែងចិត្តច្រណែននិង Narinnarinrak យ៉ាងច្រើនសន្ធឹកសន្ធាប់ព្រោះនរណាៗក៏ចង់មានរូបភាបរួមជាមួយ Jacksonwang បុរសសង្ហារលំដាប់ពិភពលោកដូចនាងដែល។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា