មិនស្រលាញ់មិនធ្វើអីចឹងអោយគ្នាទេ!! លោក Hussawee ទិញកាដូសំខាន់អោយ Narinnarinrak មុនថ្ងៃខួបកំណើតរបស់នាង!
កញ្ញា narinnarinrak តួឯកស្រីប្រជាប្រិយផ្ទុះខ្លាំងរបស់ទូរទស្សន៍បុស្តិ៍លេខ ៧ កំពុងឈានជើងចូលអាយុថ្មីនៅថ្ងៃទី ២៦ ខែកក្កដាខាងមុខនេះ ប៉ុន្តែមនុស្សសិ្នទ្ធស្នាលរបស់នាងចង់ surprise អោយបានសម្រេចទើបនាំគ្នារៀបចំកម្មវិធី Pre-Birthday ហើយរឿងរ៉ាវគួរអោយចាប់អារម្មណ៍របស់គូជីន kem-mook ក៏បានកើតឡើង!

នៅក្នុងថ្ងៃកម្មវិធីលោក Hussawee បានមកចូលរួមដែលហើយមិនបានមកដៃទទេនោះទេ តារាប្រុសបានទិញកាដូមានតម្លៃមួយមក Surprise តួឯកស្រីរបស់គាត់។ កញ្ញា ម៉ុក បើកការដូមើលទាំងទឹកមុខញញឺម ហើយរំភើបពីព្រោះមិននឹកស្មានថាបុរសដែលមិនសូវចេញខ្វល់ខ្វាយរឿងហ្វាសសិន និងការតុបតែងខ្លួន ដឹងហើយចេះរើសបានរបស់ដែលនាងស្រលាញ់ដូចច្នេះសោះ។

វីដេអូទិដ្ឋភាពបើកកាដូ ក៏ដូចជាសកម្មភាពបំពាក់ខ្សែរដៃប្រែនដែលជាកាដូថ្ងៃកំណើតរបស់តារាប្រុសស្រី និងច្រៀងចម្រៀងស្នេហារួមគ្នា បានធ្វើអោយទស្សនិកជនជាពិសេសអ្នកគាំទ្រគូ kem-mook រញ្ជួយចិត្តហើយនាំគ្នាអៀនតាមពួកគេយ៉ាងច្រើនកុះករ។ គូនេះនៅតែគួរអោយស្រលាញ់ ហើយនៅតែជាក្តីស្រម៉ៃរបស់មហាជនដដែល ស្រម៉ៃថាថ្ងៃណាមួយពួកគេនឹងស្រលាញ់គ្នាមែនទែន។
អត្ថបទដោយ សា






