ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ លោក ជា វិបុល កំពូលពិធីករដ៏ល្បីក្នុងប្រទេសកម្ពុជា និងភរិយារបស់លោកនោះ គឺអ្នកនាង គង់ សុជាតិ ដែលបានចាប់ដៃរគ្នាជាប្តីប្រពន្ធរហូតបានកូនមួយជាចំណងដៃរដ៏មានសុភមង្គលបំផុត ហើយក្នុងឆ្នាំនេះខួបកំណើតរបស់លោក ជា វិបុល ពិតជាអស្ចារ្យខ្លាំងណាស់ ប្រកបដោយសុភមង្គល។
យ៉ាងណាមិញ ជារៀងរាល់ឆ្នាំនៅក្នុងថ្ងៃកំណើតអ្នកនៅក្នុងគ្រួសាររបស់តារារូបនេះ អ្នកទាំង២តែងតែផ្តល់នូវពេលវេលាសម្រាប់ក្រុមគ្រួសារ ផ្តល់សុភមង្គលទៅកាន់គ្នាជានិច្ច។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ គឺជាថ្ងៃកំណើតរបស់លោក ជា វិបុល ដែលក្នុងនាមជាភរិយា បានធ្វើការរៀបចំពិធីខួបកំណើតជូនស្វាមីពោរពេញដោយភាពរីករាយ។
តាមរយៈទិដ្ឋភាពនៅក្នុងកម្មវិធីខួបកំណើតរបស់លោក បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាសរសើរ និងពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងស្នាមញញឹម សុភមង្គល ដែលមាននៅក្នុងថ្ងៃពិសេសនេះយ៉ាងគួរឲ្យច្រណែន។
ជាមួយគ្នានេះដែរ ឃើញថាគ្រួសារមួយនេះតែងតែបង្ហាញនូវសុភមង្គលទៅកាន់អ្នកគាំទ្រជានិច្ច ស្របពេលដែលពួកគេតែងតែមានភាពមមាញឹកខ្លាំងនៅក្នុងការងារសិល្បៈរៀងខ្លួន រកពេលសម្រាកមិនចង់បាននោះទេ៕