បន្ទាប់ពីរៀបការលោក Weir19 ត្រូវគេ Unfollow ចោលជិតលាននាក់!! ដ្រាម៉ាលួចមានអ្នកទី៣ ធ្វើអោយហ្វែនៗជាច្រើនឈប់ស្រលាញ់គាំទ្រតារាប្រុស!
ចាត់ទុកជាអាពារហ៍ពិពារហ៍ដែលមានរឿងអាស្រូវច្រើនជាងគេបំផុតប្រចាំឆ្នាំ២០២២ សម្រាប់ដំណឹងល្អរស់តារាប្រុសជើងចាស់ Weir19 ដែលនៅសុខៗប្រកាសរៀបការជាមួយនារីក្រៅវិស័យសិល្ប:ម្នាក់ភ្លាមៗគួរអោយចម្លែកចិត្ត។ ក្នុងកម្មវិធីរបស់គាត់ស្ងប់ស្ងាត់មិនសូវមានអ្នកចូលរួមសម្តែងក្តីរីករាយច្រើនស្មើរ ពាក្យរិះគន់របស់ទស្សនិកជននិងអ្នកគាំទ្ររបស់គាត់ឡើយ។

ចាប់តាំងពីថ្ងៃដែលមានពត៌មានថាគាត់នឹងរៀបការ ដ្រាម៉ាក៏បានចូលមករំខានជីវិតតារាប្រុស ភរិយា និងម្តាយរបស់គាត់មិនរំលោះសូម្បីមួយថ្ងៃ ហើយមកទល់ពេលនេះរៀបការរួចហើយក៏នៅមានពាក្យរិះគន់ជាច្រើននិយាយមិនល្អអំពីស្នេហាគ្រាថ្មីមួយនោះ គ្រប់គ្នាមិនពេញចិត្តនឹងការសម្រេចចិត្តរបស់តារាប្រុសលើកនេះ ហើយក៏មិនមាននរណាគាំទ្រឬស្រលាញ់អ្នកនាង Vicky សោះឡើយ មិនចូលចិត្តដល់ថ្នាក់នាំគ្នាឈប់ Follow អ៊ិនស្តាក្រាមរបស់តារាប្រុសដែលគេខំតាមដានរាប់សិបឆ្នាំ។

តាមស្ថិតិរហូតមកទល់ពេលនេះអ្នក Unfollow លោក Weir19 មានចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើអោយចំនួននោះធ្លាក់ចុះជាខ្លាំងពី 4.4 M នៅសល់ត្រឹមតែ 4.3M ក្នុងរយ:ពេលយ៉ាងខ្លី។ គ្រប់គ្នាទស្សន៍ទាយថារឿងក្រោយៗដែលមានលោក Weir19 ជាតួឯកប្រុសប្រហែលមិនមានអ្នកទស្សនានោះទេ ឬអាចនឹងក្លាយជារឿងដែលមាន Rating ទាបបំផុតក៏ថាបាន។
អត្ថបទដោយ សា



