ការខិតខំប្រឹងប្រែងរបស់តារាប្រុសដែលមានជីវប្រវត្តិកំសត់ Hussaawee ពិតជាមិនអាសាបង់មែនព្រោះចុងក្រោយនេះគាត់បានក្លាយជាតារាប្រុសដែលឈ្នះពាននៅក្នុងកម្មវិថីប្រគល់រង្វាន់ធំមួយរបស់វិស័យសិល្ប:ថៃ។

តារាប្រុសសង្ហាររូបនេះឈ្នះពាន“បុរសដែលប្រជាប្រិយភាពផ្ទុះខ្លាំងបំផុតប្រចាំឆ្នាំ KAZZ AWARDS 2022 👏👏” ជារង្វាន់ដែលសាកសមជាមួយលោក Hussaawee បំផុតពីព្រោះមួយរយ:ចុងក្រោយនេះរឿងដែលមានគាត់ជាតួឯកប្រុសសុទ្ធជារឿងដែលមាន Rating ខ្ពស់ជាគេ ម៉្យាងវិញទៀតចំនួនហ្វែនខ្លាប់របស់គាត់កើតឡើងយ៉ាងច្រើនលឿនគួរអោយកត់សំគាល់។

បន្ទាប់ពីទទួលបានរង្វាន់តួឯកប្រុសបានផុសចូលក្នុងអ៊ិនស្តាក្រាមអរគុណកម្មវិធី អរគុណគណកម្មការ ហើយអរគុណអ្នកគាំទ្រទាំងអស់ដែលបានធ្វើអោយក្តីស្រម៉ៃរបស់គាត់បានក្លាយជាការពិត។ មានមិត្តរួមវិស័យ និងហ្វែនៗជាច្រើនអ្នកបានចូលមកសម្តែងក្តីរីករាយហើយនាំគ្នានិយាយបញ្ជាក់ថា Hussaawee សាកសមនឹងទទួលបានពានរង្វាន់មួយនេះ។ ចំណែកអ្នកដឹងនាំរឿង ningpanita អ្នកមានគុណដែលជួយអោយតារាប្រុសមានថ្ងៃនេះបានចូលមកខមមិនថា “ម៉ែមានមោទនភាពចំពោះកូនខ្លាំងបំផុត កូនឆ្កែតូចរបស់ខ្ញុំអើយ..” ។
After Footer (Active) - damrei Mr1 Zone2



