Demi កូនស្រីរបស់តារាចម្រៀងស្រី lydiasarunrat កាន់តែធំកាន់តែចេះ!! ទស្សនិកជនលង់អូនដេមីជាខ្លាំងបន្ទាប់ពីបានឃើញវីដេអូ!

និយាយដល់គ្រួសារតារាមានសុភមង្គល ហើយមានកូនៗស្អាតបំផុតក្នុងមួយវិស័យសិល្ប:យើងត្រូវនិយាយដល់គ្រួសាររបស់តារាចម្រៀងស្រី lydiasarunrat និងស្វាមីពិធីករប្រុសង្ហារលោក Matthew_deane ដែលពេលនេះកំពុងត្រៀមខ្លួនធ្វើចាប៉ាប៉ានិងម៉ាក់ម៉ាក់អោយកូនទី៣។ ខណ:ពេលដែលតារាស្រីកំពុងពពោះប្អូនកូនបងៗទាំងពីរនាក់គួរអោយស្រលាញ់ខ្លាំងណាស់ មិនរករឿងហើយនាំគ្នាជួយមើលថែរក្សាម៉ាក់ម៉ាក់យ៉ាងយកចិត្តទុកដាក់បំផុតទៀតផង។
ដូចជានៅក្នុងវីដេអូដែលអ្នកនាង lydiasarunrat បានផុសចូលអ៊ិនស្តាក្រាម Demi កូនស្រីទី២ដ៏សែនខ្យូតបាននៅជួយពាក់ម៉ាសក្បាលពោះអោយម្តាយយ៉ាងជំនាញ មើលទៅស្ទាត់ដូចបានជួយរៀងរាល់ថ្ងៃអីចឹងដែល។ នៅមាទិដ្ឋភាពផ្សេងៗទៀតដែលទាំង Dylan និង Demi តែងតែនៅក្បែរម៉ាក់ដើម្បីអោយនាងប្រើយកនេះយកនោះ ហើយនៅចាំបង្ករបរិយាកាសកំប្លែងៗដើម្បីអោយម៉ាក់ម៉ាក់សើចសប្បាយអោយបានច្រើនៗ។
សរុបមកកូនទាំងពីររបស់ lydiasarunrat និង លោក Matthew_deane គួរអោយស្រលាញ់ហើយដឹងទុកធុរ:របស់ម្តាយយឪពុកបានយ៉ាងល្អប្រសើរ។ ឃើញដូចនេះហើយមីងៗ អ៊ុំៗជាមិត្តភក្តិ រួមទាំងហ្វែនៗរបស់ពួកគេទាំងបួននាក់នាំគ្នា like និង ខមមិនបង្ហាញពីក្តីស្រលាញ់ដែលពួកគេមានចំពោះសមាជិកគ្រួសារមួយនេះយ៉ាងច្រើនមហាសាល ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា