មកពីមូលហេតុនេះសោះបានអ្នកដឹកនាំរឿង AnneThong មិនព្រមរៀបកាជាមួយមិត្តប្រុសដែលបានទាក់ទងគ្នាជិត ២០ ឆ្នាំ!!

ជាគូស្នេហ៍ដែលស្រលាញ់គ្នាបានយូមហាសែនយូ ទស្សនិកជន និងសិស្សប្អូនក្នុងវិស័យសិល្ប:បានរងចាំដំណឹងល្អរបស់ពួកគេជិត១០ឆ្នាំហើយ សម្រាប់គូរបស់អ្នកដឹងនាំរឿង និងតារាសម្តែងស្រីជើងចាស់ AnneThong ជាមួយមិត្តប្រុសលោក “អេ” ដែលមានទំនាក់ទំនងស្នេហាជាមួយគ្នាជិត ២០ឆ្នាំហើយនៅតែមិនព្រមនាំគ្នាជជែករឿងអាពារហ៍ពិពារហ៍ជាលើកទី២សោះ។
ចុងក្រោយអ្នកប្រើប្រាស់អ៊ិនធឹណែតឃើញរូបមួយហើយនាំគ្នាសង្ស័យថាមកពីបែបនេះទើបតារាស្រីមិនព្រមនិយាយរឿងរៀបកាជាមួយមិត្តប្រុស។ រូបដែលគេចាប់បាននោះជារូបដែលកញ្ញា AnneThong កំពុងអង្គុយកៀកកើយជាមួយតួឯកប្រុសដែលកំពុងមានឈ្មោះបោះសំឡេងក្រោយពេលបានចូលធ្វើការងារអោយបុស្តិ៍លេខ៣ ហើយនៅមានរូប និងវីដេអូជាច្រើនទៀតដែលម្ចាស់ខ្លួនបានផុសចូលក្នុងអ៊ិនស្តាក្រាម។
តារាស្រីរបស់យើងចូលចិត្តចំណាយពេលវេលាជាមួយតារាប្រុសៗក្មេងៗដូចជាលោក Jameji, Nadech, Pon, Min និងជាច្រើននាក់ទៀត នាងតែងតែនាំបុរសទាំងអស់នោះទៅហាត់ប្រាណ ចេញញ៉ាំអីយ៉ាងសប្បាយរីករាយជាមួយគ្នាជាប្រចាំដោយមិនចាំបាច់មានលោកអេនៅក្បែរក៏បានដែល។ តាមពិតទៅ AnneThong កំពុងពេញចិត្តនឹងជីវិត និងអាជីពការងាររបស់នាងជាខ្លាំងសម្រាប់ជីវិតគូជាមួយលោក អេ អ្នកទាំងពីរបានសម្រេចចិត្តថានឹងប្រើប្រាស់ជីវិតគូជាមួយគ្នាដោយមិនចាំបាច់មានពិធីមង្គលកាជាសំអាង មិនពាក់ព័ន្ធនឹងកំលោះៗនៅក្នុងរូបឡើយ ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា