ភ្ញាក់ផ្អើល! មុនស្រលាញ់ស្រីដូចគ្នាតារាថៃ Noon Daran ធ្លាប់មានស្វាមី និងកូនពីរឥឡូវធំៗស្រស់ស្អាតណាស់!(មានរូបភាព)

ពិតណាស់កាលពីពេលថ្មីៗនេះ មានដំណឹងដ៏ភ្ញាក់ផ្អើលមួយកើតឡើង គឺតារាស្រីថៃស្រីវ័យ៥០ឆ្នាំ Noon Daran កំពុងតែមានទំនាក់ទំនងស្នេហាជាជាមួយនិងមួយស្រីដូចគ្នា។

តែដោយឡែកស្រាប់តែកាលពីម្សិលមិញនេះ តារាស្រីរូបនេះ បានបង្ហើបដំណឹងដ៏អាថ៍កំបាំងមួយ ដែលនាងលាក់មកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយតាមការពិតនាងធ្លាប់មានគ្រួសារម្ដងរួមមកហើយ ហើយថែមទាំងមានកូនពីររូប ប្រុសម្នាក់ ស្រីម្នាក់ ដែលបច្ចុប្បន្នពួកគេធំៗអស់ហើយ អាចមើលថែអ្នកនាងបានថែមទៀតផង។

គួរបញ្ជាក់ផងដែរថា អ្នកនាង Noon Daran បានរួមរស់ជាមួយនិងអតីតស្វាមីអស់រយៈពេលជាង២០ឆ្នាំហើយ ហើយក្រោយមកក៏បែកបាក់គ្នា រហូតដល់ថ្មីៗនេះអ្នកនាងទើបតែសម្រេចចិត្តជ្រើសរើសយកមនុស្សស្រីដូចគ្នាមកធ្វើជាគូជិវិតបន្ដទៀត៕

អត្ថបទដោយ៖សុីវលី