មិនបានឬកទេណា គ្រាន់តែមានការផ្ទាល់ខ្លួនបន្ដិចកុំអាលយល់ច្រលំ! តួឯកស្រីជើងចាស់នាង Pinky Savika ប្រញាប់ចេញមុខមកនិយាយឲដឹងហេតុផល ក្រោយមានអ្នកសសេរថារូបនាងជាតារាឆ្មើងឆ្មៃវាយឬក ខំរង់ចាំទទួលនៅឯព្រលានយន្ដហោះជាយូរ បែរជារូបនាងមិនមើលមុខអ្នកគាំទ្រហើយដើរប្រញាប់ធ្វើព្រងើយ។
ដោយពាក្យរិះគន់នេះបានផ្ទុះឡើង ក្រោយពីមានអ្នកលេងបណ្ដាញសង្គមម្នាក់ដែលថាខ្លួនឯងជាអ្នកគាំទ្រតារាស្រីនាង Pinky Savika បានទៅចាំមើលរូបនាងនៅឯព្រលានយន្ដហោះ តែបែរជាមិនទទួលបានការរាក់ទាក់ ឃើញតារាស្រីនាង Pinky ទឹកមុខមិនសូវល្អ មិននិយាយរកអ្នកគាំទ្រថែមទាំងដើរចេញយ៉ាងលឿនទៀតផង។ ក្រោយឃើញថាបង្ហោះទាក់ទងនឹងរូបនាងដូចនេះតារាស្រីនាង Pinky ក៏ប្រញាប់ចេញមកបកស្រាយភ្លាមៗ តាមរយះការ Comment នៅក្រោមរូបដែលបានបង្ហោះថា ឲនាងសូមទោសដែលថ្ងៃនោះនាងបានរាក់ទាក់ជាមួយ ព្រោះរូបនាងនាងប្រញាប់ចូលបន្ទប់ទឹក នាងទប់នោមយូរហើយ ទើបប្រញាប់ទៅរកបន្ទប់ទឹក។ ក្រោយឃើញការបកស្រាយបែបនេះ អ្នករិះគន់រូបនោះក៏សសេរថាសូមទោស Pinky វិញ ថែមមានអ្នកគាំទ្រផ្សេងៗរបស់តារាស្រីនាង Pinky ក៏ចេញមកកាពារបន្ថែមថា ការពិត Pinky នៅក្រៅរួសរាយណាស់ តែងនិយាយរាក់ទាក់ញញឹមដាក់អ្នកគាំទ្រជានិច្ច។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ