Kwan Usamanee ប្រលែងខ្លួនយ៉ាងស៊ិចស៊ីខណៈពេលទៅដើរលេងនៅមាត់សមុទ្រជាមួយប៊ីគីនីពណ៌លឿង ក្រៅពីធ្វើអោយទឹកសមុទ្រក្ដៅពុះកញ្ច្រោលហើយនៅធ្វើអោយបេះដូងកំលោះៗរំជើបរំជួលពេញប្រទេសទៀតផង
ស្អាតហើយស៊ិចស៊ីគ្រប់គ្រឿងតែម្ដងហើយសម្រាប់តួឯកស្រី Kwan Usamanee ជាមួយដំណើរកំសាន្ដថ្ងៃឈប់សម្រាក ដោយមុននេះ Kwan បង្អួតរូបរាងដ៏ស្រស់ស្អាតរបស់នាងជាមួយប៊ីគីនីពណ៌សរ-ពណ៌ផ្កាឈូកគ្របលើស្បែកសខ្ចីម៉ត់រលោង អាចនិយាយបានថាធ្វើអោយទឺកសមុទ្រឡើងកំដៅច្រើនអង្សាណាស់
ជាក់ស្ដែង Kwan បានបង្អួតសម្រស់ដ៏ស្រស់ស្អាតនៅលើទូកទំនើប ជាមួយប៊ីគីនីពណ៌លឿងដ៏សែនស៊ិចស៊ី បង្ហាញស្បែកដ៏សខ្ចីជះពន្លឺប្រណាំងនិងពន្លឺព្រះអាទិត្យ រឿងនេះគ្រប់គ្នារលាយបេះដូងគ្មានសល់នោះទេ ព្រោះក្រៅពីនាងបានថតវីដេអូដ៏គួអោយស្រលាញ់មកផ្ញើរហ្វេនៗហើយ នាងនៅមានច្រៀងចំរៀងដ៏ពិរោះទេ
អត្ថបទដោយ : នីត្តា



















