អូហូ Gubgib ស្ទាយនេះធ្វើអោយគ្រប់គ្នាមើលភ្លឹកទៀតហើយមុខក្មេងដូចសិស្សវិទ្យាល័យអញ្ចឹង! មានវីដេអូ

Gubgib បង្ហាញខ្លួនជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្រាយគ្រប់គ្នាសរសើរមិនដាច់ពីមាត់ទេជាពិសេសរឿងមុខក្មេង គេគិតថានាងនាំប្អូនស្រីមកដើរលេង

ជះពន្លឺនៃភាពស្រស់ស្អាតមកទៀតហើយ សម្រាប់អ្នកម៉ាក់កូនពីរយ៉ាង Gubgib  Sumonthip ភរិយាជាទីស្រលាញ់របស់ Bie Thansapak ដោយមួយរយៈនេះសម្រស់កាន់តែស្រស់ស្អាតទ្វេឡើងមិនថានាងតែងខ្លួនរបៀបណាក៏មើលទៅគ្មានទាស់ភ្នែកត្រង់ណាដែរ ហើយអ្វីដែលសំខាន់មុខក្មេងជាងមុនទៀតផង ជាក់ស្ដែង Gubgib ប្រមូលកូនៗហោះហើរទៅដើរលេងនៅប្រទេសកូរ៉េខាងត្បូងជាលើកដំបូងទៀតផង រូបភាពនីមួយៗស្រស់ស្រាយគួអោយស្រលាញ់ខ្លាំងណាស់

After Footer (Active) - damrei Mr1 Zone2

ហើយម៉ាក់ៗទាំងសម្រស់និងភាពស្រស់ស្រាយមិនចាញ់កូនៗនោះទេ មុខក្មេងខ្លាំងណាស់ ពេលដើរលេងជាមួយកូនៗគិតស្មានថាជាបងប្អូននិងគ្នាទៅហើយ

អត្ថបទដោយ : នីត្តា