មាតារបស់ហ្វាសសិនថៃ chomismaterialgirl ចាត់ឈុតធំដល់ថ្នាក់មិត្តភក្តិលែងហ៊ានអង្គុយរួមតុ!

សម្រាប់អ្នកនាង Chomismaterialgirl នាងគឺជាតារាស្រីដែលពេលនេះកំពុងល្បីល្បាញព្រោះសមត្ថភាពពីរសំខាន់ៗរបស់នាងរួមមានសមត្ថភាពមើលថែរក្សាកូនៗទោះបីកំពុងរវល់ការងារយ៉ាងណា និងមួយទៀតជាសមត្ថភាពតុបតែងខ្លួនមិនអោយស៊ាំភ្នែកហើយមិនជាន់គ្នាសូម្បីមួយថ្ងៃ។ ចុងក្រោយបានក្លាយជាពត៌មានរបស់ប្រទេសថៃ ព្រោះឈុតចេញញ៉ាំកាហ្វេជាមួយមិត្តភក្តិក្នុងថ្ងៃចុងសប្តាហ៍របស់នាង។
ថ្មីៗនេះតារាស្រីលំដាប់អន្តរជាតិ Chomismaterialgirl បានផុសវីដេអូមួយចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនដោយក្នុងនោះបង្ហាញពីសម្រស់ស្រស់ស្អាតហើយប្លែកភ្នែករបស់ហ្វាសសិនថ្មីដែលនាងខិតខំសម្រាំងយកមកពាក់ លើសពីនេះទៅទៀតវីដេអូរបស់តារាស្រីក៏បានផ្តល់នូវសំណើចអោយអ្នកតាមដានផងដែល ដោយសារការតុបតែខ្លួនតាមនិន្ននាការហ្វាសសិនរបស់នាងលឿងពេកលឿនរហូតមិត្តភក្តិទាំងអស់តាមមិនទាន់ ហើយមិនហ៊ានចូលអង្គុយក្បែរ។
នេះបានហៅថាមាតានៃ Fashion មែន! គ្រប់គ្នាឃើញហើយយកវីដេអូនោះទៅ Share បន្តព្រមជាមួយ Caption កំប្លែងៗថា “វិធីតែងខ្លួនទៅញ៉ាំកាហ្វេ ដែលអាចធ្វើអោយមិត្តភក្តិទាល់គំនិត 😆😆😆” យ៉ាងសប្បាយរីករាយពេញបណ្តាញសង្គម។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា