សេដ្ឋីនី Noeychotika ប្រកាសបើកសម្ភោធធុរកិច្ចថ្មីមួយទៀត!! មិនទាន់បានមួយថ្ងៃស្រួលបួលផងមានអ្នកកក់ទិញផលិតផលស្ទើរអស់ពីស្តុក!

ចាត់ទុកជាតារាស្រីដែលបានបំលែងខ្លួនមកធ្វើជាម្ចាស់អាជីវកម្មបានប្រកបដោយភាពជោគជ័យបំផុតមែន សម្រាប់តួឯកស្រីឆ្មាស់ប្រចាំវិស័យសិល្ប:អ្នកនាង Noeychotika ដែលមុខពេលរៀបការនាងសម្រេចចិត្តផ្លាស់ប្តូរអាជីពពីតារាសម្តែងស្រីមកជាមេផ្ទះ ហើយជាអ្នកបង្តើតប្រែនផលិតផលដើម្បីសុខភាព និងសម្រស់លក់វិញ។
បន្ទាប់ពីបានបង្កើតប្រែន Cho_cosmetic, kimberlite_official រួមជាមួយកញ្ញា Kimberley ថ្ងៃនេះអ្នកនាង Noeychotika បានរៀបចំកម្មវិធីបើកសម្ភោធប្រែនមួយបន្ថែមទៀតឈ្មោះថា @mayi.official ដែលជាផលិតផលសុខភាពសម្រាប់អ្នកដែលចូលចិត្តញ៉ាំបន្លែ ផ្លែឈើប៉ុន្តែមិនសូវមានពេលវេលាកិន ចិត ឬបង្កើតភេសជ្ជ:ថ្មីៗដោយខ្លួនឯង។

តារាស្រីបានប្រើពេលវេលាជាងពីរឆ្នាំដើម្បីបង្កើត ហើយសិក្សាអោយប្រាកដចិត្តថាវាជាផលិតផលដែលល្អបំផុតសម្រាប់អ្នកប្រើប្រាស់។ ចុងក្រោយក៏សម្រេចបានផលិតផលបីយ៉ាងដែលក្នុងនោះរួមមាន Everyday veggie, Daily beautX, និង Nighty Vegtox។ បន្ទាប់ពីអ្នកនាង Noeychotika ប្រកាសបើកធុរកិច្ចថ្មី និងបានផុសរូបប្រាប់បន្ថែមនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនមានមនុស្សច្រើនណាស់ដែលបានចូលមកប្រាប់ថា ផលិតផលរបស់នាងល្អមែន បានប្រើប្រាស់ហើយជឿថាមានប្រសិទ្ធភាពខ្ពស់ បណ្តាលអោយហ្វែនៗដែលមិនទាន់បានសាកល្បងនាំគ្នាសំរុកទិញយកមកបរិភោគយ៉ាងច្រើនកុះករ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា