ស្វីតរាល់ថ្ងៃ!! Mark_prin នាំគូដណ្តឹងញ៉ាំអី ហើយប្រាប់ពីមូលហេតុដែលគាត់ពាក់ពាវពណ៌បៃតង លឺហើយច្រណែនខ្លាំងៗ!
ចាប់តាំងពីស្រុះស្រួលគ្នាផ្តើមកសាងជីវិតគ្រួសារជាមួយគ្នាគូ Mark-Kim តែងតែមានពេលវេលាផ្អែមល្ហែមជាមួយគ្នារហូត ញឺកញ៉ាប់រហូតសូម្បីមិត្តភក្តិដែលជិតស្និទ្ធបំផុតក៏ចូលមកខមមិនចំអន់ថា “រាល់ថ្ងៃតែម្តងហើយលើកនេះ” គ្រប់គ្នា។ ចុងក្រោយបន្ទាបពីបែកគ្នាមួយរយ:ព្រោះលោកម៉ាកត្រូវទៅធ្វើការនៅតាមខេត្ត ថ្ងៃនេះបានជួបវិញនាំគ្នាទៅញ៉ាំអាហារជប៉ុន ហើយខមមិនឆ្លងឆ្លើយស្នេហាធ្វើអោយគ្រប់គ្នាច្រណែនទៀតផង។

លោក Mark_prin បានផុសរូបគូចូលក្នុងអ៊ិនស្តាក្រាមជាមួយ Caption ជាបេះដូងពណ៌បៃតង “💚” ដែលមានតារាស្រី Kimmberley ចូលមកខមមិនថា “ថ្ងៃអាទិត្យត្រូវពណ៌បៃតង 🔫🪛🧪✅💚” បន្ទាប់មកលោកម៉ាកក៏ reply ខមមិនរបស់អនាគតភរិយាថា “@Kimberley ពណ៌បៃតងតំណាងអោយស្នេហាដល់ត្រើយ✅”។
មិត្តភក្តិជាច្រើនបានចូលមកខមមិនប្រាប់ថាមិនយល់មិនយល់ថានៅក្បែរគ្នា ហើយខមមិន Sweet Sweet ដាក់គ្នាបែបនេះទៀតដើម្បីអ្វី អត់អាណិតអ្នកអត់គូខ្លាះទេ? ចំណែកអ្នកគាំទ្ររាប់សែននាក់នាំគ្នាអៀនតាមហើយចូលមកសំដែងក្តីស្រលាញ់អោយអាយដលទាំងពីររូបយ៉ាងច្រើនសន្ធឹកសន្ធាប់ នាំផុសរបស់តារាប្រុសពេលនេះពោពេញដោយរូបបេះដូង។
អត្ថបទដោយ សា




