កប់ណាស់! ទើបតែចេញពីអុកសុីសែន បេនីយ៉ាំង លេងខ្លួនដើរលេងលើទឹកដីកូរ៉េ!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងស្រី កញ្ញាបេនីយ៉ាំង កំពុងតែនៅប្រទេសកូរ៉េ ដើម្បីសម្រាកព្យាបាល ក្រោយពេលដែលនាងបានវះកាត់កែកុនច្រមុះសារជាថ្មីម្ដងទៀត។

យ៉ាងណាមិញក្រោយពេលវះកាត់ និងសម្រាកនៅក្នុងបន្ទប់អុកស៊ីសែនជាច្រើនម៉ោង ពេលនេះគេបានឃើញនាងបង្ហាញរូបភាពសប្បាយរីករាយ ក្នុងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ដើរលេងនៅក្នុងប្រទេសកូរ៉េ បើទោះបីជាច្រមុះរបស់នាងកំពុងតែបិទបង់រុំរបួសក៏ដោយ។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលឃើញតារាស្រីរូបនេះ មានអារម្មណ៍ស្រស់ស្រាយឡើងវិញ ក្រោយពេលវះកាត់កែច្រមុះនៅប្រទេសកូរ៉េ ហើយគ្រប់គ្នាក៏ជូនពរឲ្យនាងឆាប់ជាសះស្បើយឡើងវិញផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី