លោក Num Kanchai ចេញមុខធ្វើជាមេអណ្តើកអោយ Baifernbah និង Naphat_nine!! ទាកទងអោយនិយាយទូរស័ព្ទដោះស្រាយបញ្ហាជាមួយគ្នាកណ្តាលកម្មវិធី!
ទំនេរទាំងគូ ហើយហ្វែនៗក៏នៅតែចង់អោយស្រលាញ់គ្នាមែនទែនសម្រាប់គូរបស់ Baifernbah និងកំលោះ Naphat_nine មិត្តភក្តិដឹងចិត្តដឹងថ្លើម ដឹងបញ្ហានិងសុខទុក្ខគ្នាគ្រប់រឿង។ មិនមែនតែអ្នកគាំទ្រទេដែលចង់អោយអ្នកទាំងពីរប្តូពី Friendzone មកជាស្នេហា ចាស់ទុំទាំងសងខាង ហើយបងៗនៅក្នុងវិស័យសិល្ប:ក៏ចង់ជួយជ្រុំជ្រែងអោយពួកគេទាំងពីរនាក់បើកចិត្តអោយគ្នាដែល។

ចុងក្រោយលោក Num Kanchai មិត្តភក្តិខុសវ័យរបស់ Naphat_nine តាំងខ្លួនជាមេអណ្តើកអោយតារាប្រុសស្រីដោយបានទាក់ទងទូរស័ព្ទទៅរក “ណាយ” ខណ:ពេលកំពុងសម្ភាសន៍ Baifern ។ អ្នកទាំងពីរបាននិយាយគ្នាទាំងសំលេងអៀនៗ ហើយបារម្មណ៍ខ្លាចពិធីករប្រុសលើកយករឿងអាថ៌កំបាំងដែលធ្លាប់បានលឺចេញពីមាត់ពួកគេមកនិយាយនៅក្នុងកម្មវិធី។

ចុងក្រោយហ្វែនៗក៏មិនទាន់បានចម្លើយថាពួកគេទាក់ទងគ្នាជាគូស្នេហ៍នៅឡើយទេ ដឹងត្រឹមតែថា Naphat_nine បារម្មណពី Baifern ខ្លាំង នៅពេលដែលនាងមានបញ្ហាអោយ Call គាត់ សូមអោយតេរកបើចង់បានចម្លើយឆាប់ៗ ឈប់កុំខឹងទៅសម្រាប់លើកមុនដែលមិនបានអាន ឬ Reply ឆាត។
លើសពីនេះទៅទៀតគ្រប់ពេលដែលមានដំណើរកំសាន្តតារាប្រុសតែងតែទិញរបស់មកផ្ញើរនាងជានិច្ច ឧទាហរណ៍នៅក្នុងកម្មវិធី 3 Zaap ពេលនិយាយតាមទូរស័ព្ទ Baifern អរគុណសម្រាប់កាដូ ចំណែកណាយវិញលួចសួរថាពាក់ត្រូវអត់ តឹងពេកឬរលុងពេកទេ? Hmm គួរអោយស្រលាញ់ណាស់!!
អត្ថបទដោយ សា



